ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកបវេល រួមសហការបង្រ្កាប ករណីលួចកាច់សោកម៉ូតូមួយករណី និងបានឃាត់ខ្លួនមុខ​សញ្ញាចំនួន​០២​នាក់អនុវត្តតាមច្បាប់៖

68

បាត់ដំបង ៖នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២​២ វេលាម៉ោង១៧និង៣០នាទីនៅចំណុចវត្តក្បាលថ្នល់ ភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបា​ត់​ដំបង អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោ​ក​ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងា​រ​នគរបាល​ព្រ​ហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការនគរបាលស្រុកបវេល​ ដឹកនាំកម្លាំងក្នុងអង្គភាព​ រួមសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរ​បា​ល​ស្រុកថ្មគោល​ ដែលមាន​លោកវរសេនីយ៍ទោ​ សេង​ ​លុច​ ជាអធិការ​ និងកម្លាំងនគរបាលកា​រិយាល័យ​ព្រហ្ម​ទ័ណ្ឌកម្រិតស្រាលដែលមាន​លោកវរ​សេ​នីយ៍ឯក​ ឈឿង​ គឹមសុង​ ជានាយការិយាល័យ​ បានអនុវត្តបង្រ្កាប​ឃាត់ខ្លួ​នមុខសញ្ញាចំនួន​០២​នាក់ក្នុងករណីលួចកាច់សោកម៉ូតូក្នុងបទល្មេីសជាក់ស្តែង នាចំណុចខាងលេី​។

-ជនសង្ស័យចំនួន០២នាក់នោះគឺ៖
១-ឈ្មោះ ហាន យី ភេទប្រុស អាយុ ៣៥ ឆ្នាំ ទីលំនៅមិនពិតប្រាកដ។
២-ឈ្មោះ ម៉ោង ផល្លាភេទស្រី អា​យុ​២៩ឆ្នាំរស់នៅក្រុម០៦ភូមិសង្កែវារ ឃុំបវេលស្រុកបវេល ខេត្តបាត់ដំបង ។

នៅថ្ងៃកេីតហេតុពួកគេបានធ្វើសកម្មភាពជិះម៉ូតូ០១​គ្រឿង(ម៉ូតូបំរើឱ្យបទ​ល្មើស)ម៉ាកហុងដាឌ្រីម ស៊េរី​២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AB – 3943 ដោយទៅធ្វើសកម្ម​ភាពកាច់សោកម៉ូតូ​០១​គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ1X-4788បន្ទាយមានជ័យ នៅចំណុចកើត​ហេតុខាងលើហេីយ​បានជិះម៉ូតូម្នាក់០១គ្រឿងគេច​ខ្លួន ដែលម៉ូតូនេះជារបស់ជនរងគ្រោះ ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ ៦៥ ឆ្នាំមានទីនៅភូមិ សាមគ្គីមានជ័យ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិះមកទីអារាមខាងលេី​ ។

ភ្លាមៗសមត្ថកិច្ចបានធ្វេីការស្រាវ​ជ្រាវនិងស្ទាក់បង្រ្កាបបានតែម្តង
-វត្ថុតាង ដកហូរួមមាន៖
-ម៉ូតូចំនួន២គ្រឿង(០១គ្រឿងជារបស់ជនសង័្សយជិះធ្វេីសកម្មភាពនិងមួយគ្រឿងទៀតជារបស់ជនរងគ្រោះ)​។

បច្ចុប្បន្នករណីសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី​ ច្បាប់រីឯម៉ូតូរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង