ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលស្ថានភាព ទឹកជំនន់សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់

127

បន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំក្រុមការងារកងកម្លាំង អាជ្ញាធរ សួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូន
បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់
នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត
សម្តែងការសោកស្តាយចំពោះការខូចខាតនូវផលដំណាំ និង ទ្រព្យសម្បត្តិខ្លះពុកម៉ែបងប្អូន។ដូចនេះសូមពុកម៉ែបងប្អូនថែទាំសុខភាព មានអ្វីកើតឡើងប្រញាប់ជាយថាហេតុសូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំង។
សូមបញ្ជាក់ថា ទឹកជោរជាឃុំដែលទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង