ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន​ដាក់ពន្ធនាគារព្រៃស ជន​ត្រូវ​ចោទ​ ជាតៃកុងរថយន្តពីរនាក់ ដែលបង្កគ្រោះថ្នាក់បណ្តាលឲ្យមនុស្សស្លាប់និងរបួស

70


​ភ្នំពេញ​៖​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារព្រៃស ជន​ត្រូវ​ចោទចំនួនពីរនាក់ ក្នុងបង្កគ្រោះថ្នាក់ចរាចរពីរករណីផ្សេងគ្នា បណ្តាលឲ្យជនរងគ្រោះស្លាប់ និងរបួស។

ក្នុងនោះ ករណីទី១ គឺលោក​ ហេង​ កេស​រោ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ ជន​ត្រូវ​ចោទ​ម្នាក់​នៅ​មណ្ឌល​ឃុំខ្លួន​(​ម​១)​ ព្រៃ​ស​ កាលពី​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ពី​បទ ​បើកបរ​ដោយ​ធ្វេស​ប្រ​ហេ​ស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ ឬ​មិន​គោរព​កាតព្វកិច្ច​បណ្តាល​ឱ្យ​របួស​និង​ស្លាប់​ដល់​អ្នក​ដទៃ​។​

ជន​ត្រូវ​ចោទ​ឈ្មោះ​ អៀម​ ថៃ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ក្រសាំង​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃអាទិត្យ​ ១៤​កើត​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣(​អ៊ី​ ចាន់​ថា​)​ លើ​ផ្លូវ​លេខ​៩៩​ កែង​ផ្លូវលំ​ ភូមិ​ជង្រុក​ ស្ថិត​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​។​ មូលហេតុ​រថយន្ត​ បើកបរ​លឿន​ និង​បើក​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​មាន​អា​ត្រា​ជាតិ​អាល់កុល​1,27Mg/L​ ។

ចំណែកករណីទី២ គឺ លោក​ ម៉េ​ង​ តូ​នី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ ត្រូវ​ចោទ​ម្នាក់​នៅ​មណ្ឌល​ឃុំខ្លួន​(​ម​១)​ព្រៃ​ស​ នៅ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​
ជន​ត្រូវ​ចោទ​ឈ្មោះ​ ហោ​ ចាន់​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជាង​ផ្សារ​ដែក​ ទីកន្លែង​កំណើត​ភូមិ​ឡូ​៣៣​ ឃុំ​ត្រែង​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ជន​ខាងលើ​ត្រូវ​ចោទ​ពី​បទៈ​បើកបរ​ដោយ​ធ្វេស​ប្រ​ហេ​ស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រ័​ត្ន​បណ្តាល​ឱ្យ​របួស​អ្នក​ដទៃ​ នៅ​ចំ​ណុ​ផ្លូវ​លេខ​២០១១​ សង្កាត់​គោ​គ​ឃ្លាង​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨​ តាម​បញ្ញា​ត្តិ​មាត្រា​៨៣​ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​៕

អត្ថបទដែលជាប់ទាក់ទង