ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើរដ្ឋមន្ត្រីបរិស្ថានដោះស្រាយបញ្ហាក្រុមហ៊ុន Sarom Trading ប្រមូលកាកសំណល់ឧស្សាហកម្ម នៅតាមរោងចក្រ គ្មានប្រសិទ្ធភាព

79


ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានស្នើសុំកិច្ចអន្តរាគមន៍ពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីជួបពិភាក្សាត្រីភាគី ដើម្បីដោះស្រាយបញ្ហាកាកសំណល់ឧស្សាហកម្មរបស់ក្រុមហ៊ុន Sarom Trading Co.,Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការធ្វើអាជីវកម្មផ្ដល់សេវាខាងលើ អនុវត្តការងារពុំទាន់មានប្រសិទ្ធភាព។
នេះបើយោងតាមលិខិតរបស់លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា បញ្ហាដែលពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ក្រុមហ៊ុន Sarom Trading Co.,Ltd ពុំទាន់មានប្រសិទ្ធភាពយ៉ាងដូច្នេះ ដឹងបានតាមរយៈការរាយការណ៍ និងការត្អូញត្អែររបស់សមាជិករបស់ GMAC ទាក់ទងនឹងបញ្ហាការប្រមូលកាកសំណល់ឧស្សាហកម្មរបស់ក្រុមហ៊ុននេះ ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលក្នុងការធ្វើអាជីវកម្មផ្តល់សេវាប្រមូលសំរាម។

ការរាយការណ៍បានឲ្យដឹងថា ការផ្តល់សេវារបស់ក្រុមហ៊ុននៅពុំទាន់មានប្រសិទ្ធភាពដូចការកំណត់នៅឡើយទេ មានភាពយឺតយ៉ាវ និងប្រមូលមិនបានគ្រប់ចំនួនដងដែលបានកំណត់ក្នុងមួយខែៗ។ ការអនុវត្តការងារផ្តល់សេវាដែលពុំទាន់មានប្រសិទ្ធភាពនេះបានបង្កើតឱ្យមានពំនូកកាកសំណល់កាន់តែធំទៅៗ ដែលបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានមួយចំនួនដល់រោងចក្រ ដូចជា បាត់បង់នូវសោភ័ណភាព បង្កនូវភាពកខ្វក់ និងក្លិនមិនល្អក្នុងបរិវេណរោចក្រ ដែលអាចនឹងបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពរបស់កម្មករនិយោជិត និងបុគ្គលិកទាំងអស់នៅក្នុងរោងចក្រ៕

អត្ថបទដែលជាប់ទាក់ទង