ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន ស្តីពី​កិច្ចប្រជុំលេីកទី២ នៃអង្គភាព​សម្របសម្រួល ថ្នាក់ជាតិ​របស់កម្មវិធីភាពជាដៃគូ ប្រទេសកម្ពុជា​ ( PCP)

50

ភ្នំពេញ៖នៅទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៣ និង០០នាទី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានអង្គភាពសម្របសម្រួលថ្នាក់ជាតិរបស់កម្មវិធីដើម្បីភាពជាដៃគូប្រទេសបានដឹកនាំ កិច្ចប្រជុំអង្គភាពសម្របសម្រួលថ្នាក់ជាតិលើកទី២ របស់កម្មវិធីដើម្បីភាពជាដៃគូប្រទេសកម្ពុជា២០២០-២០២៣ (PCP)។ កិច្ចប្រជុំមានការចូលរួមពី គណៈប្រតិភូអង្គការ UNIDO ដឹកនាំដោយ Mr, Ciyong Zou នាយកប្រតិបត្តិ នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយចីរភាពនៃអង្គការ UNIDO និងលោក សុខ ណារិន តំណាងអង្គការ UNIDOប្រចាំប្រទេសកម្ពុជាក៏បានចូលរួមផងដែរ។

គោលបំណងសំខាន់នៃកិច្ចប្រជុំអង្គភាពសម្របសម្រួលថ្នាក់ជាតិលើកទី២ គឺដើម្បីពិនិត្យឡើងវិញនូវការងារ សម្រេចបានពីការអនុវត្តគម្រោងនានានៃកម្មវិធីដើម្បីភាពជាដៃគូប្រទេសកម្ពុជា PCP ចាប់តាំងពីកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការUNIDO ដែលបានខិតខំប្រឹងប្រែងជួយ ដល់ការអនុវត្តកម្មវិធី PCP ចាប់តាំងពីពេលដែលឯកឧត្តម និង ឯកឧត្តម លី យុង អតីតអគ្គនាយកអង្គការ UNIDO បានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមក្នុងការរៀបចំបង្កើតកម្មវិធី PCP នៅកម្ពុជាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅទីក្រុងវៀនណា ប្រទេសអូទ្រីស និងបានថ្លែងអំណរគុណដល់ឯកឧត្តម បឺត មូល័រ អគ្គនាយកអង្គការ UNIDO នាពេលបច្ចុប្បន្នដែលបានបន្តជួយគាំទ្រកម្មវិធី (PCP កម្ពុជា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីក៏ បានថ្លែងអំណរគុណដល់បណ្តាដៃគូអភិវឌ្ឍន៍នានាដែលបានផ្ដល់ថវិកាគាំទ្រដល់គម្រោងនានានៃកម្មវិធី (PCP ផង ដែរ។

កម្ពុជាបានប្ដេជ្ញាចិត្តសម្រេចឲ្យបានការអភិវឌ្ឍន៍ឧស្សាហកម្មប្រកបដោយបរិយាប័ន្ននិងចីរភាព និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP 2015-2025 ដែលជាសរសរស្តម្ភនៃរបៀបវា រៈអភិវឌ្ឍន៍ជាតិ។ ចាប់តាំងពីដាក់ឲ្យដំណើរការនៅឆ្នាំ២០២០, កម្មវិធី (PCP បានចូលរួមចំណែកយ៉ាង សកម្មក្នុងរបៀបវារៈអភិវឌ្ឍន៍កម្ពុជា ជាពិសេសក្នុងការអនុវត្ត IDP និងបង្កើនល្បឿនឧស្សាហភាវូបនីយកម្មកម្ពុជាឈានឈ្នោះទៅសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ទោះបីជាមានការរំខានដោយជំងឺកូវីដ១៩ក្តី ចាប់តាំងពីកិច្ចប្រជុំអង្គភាពសម្របសម្រួលថ្នាក់ជាតិលើកទី១មក សកម្មភាពនៃការអនុវត្តគម្រោងនានានៃកម្មវិធី PCP សម្រេចបានយ៉ាងច្រើន និងកំពុងតែបន្តអនុ វត្តដោយក្រុមជំនាញការបច្ចេកទេស នៅក្នុងផ្នែកទី១ ផ្នែកទី២ និងផ្នែកគាំទ្រទាំង៥ទៀតនៃកម្មវិធី (PCP នៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធនានា។ ដូចដែលបានឆ្លុះបញ្ចាំងក្នុងរបាយការណ៍ PCP ប្រចាំឆ្នាំ២០២១ សកម្មភាពគម្រោងជាច្រើនត្រូវបានបញ្ចប់ គាំទ្រដល់វិស័យជាអាទិភាព និងអន្តរាគមន៍អន្តរវិស័យពាក់ ព័ន្ធ។ ថវិកាជាង ២៧លានដុល្លាអាមេរិក ត្រូវបានចំណាយសម្រាប់ការអនុវត្តគម្រោងបច្ចេកទេសក្នុងកម្ម វិធី PCP ជាពិសេសលើការគំទ្រ គោលនយោបាយឧស្សាហកម្ម ស្ថិតិឧស្សាហកម្ម ខ្សែរច្រវាក់តម្លៃ ផលិតផលជលផល ការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស និងការលើកកម្ពស់បច្ចេកវិទ្យាស្អាត។

វិស័យអាទិភាពសម្រាប់ឆ្នាំ២០២២ សម្រាប់គំនិតផ្ដួចផ្ដើមគម្រោងគឺផ្តោតលើការជម្រុញបង្កើតផែនការ
មេសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនៅខេត្តព្រះសីហនុ កម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាស្អាត កសិអាហារ និងកម្មវិធីស្តារឡើងវិញសហគ្រាសទេសចរណ៍ ក៏ដូចជាអភិវឌ្ឍន៍កម្មវិធីសុវត្ថិភាពចំណី អាហារ និងកសិឧស្សាហកម្ម ការអភិវឌ្ឍខ្សែរច្រវាក់តម្លៃផលិតផលពីឬស្សីនិងផ្ដៅ ឧស្សាហកម្ម៤.០ និង ភាពប្រកួតប្រជែងរបស់ឧស្សាហកម្មកាត់ដេរ ស្បែកជើង ក្រណាត់ និងថាមពល។

អង្គប្រជុំបានយកចិត្តទុកដាក់គិតគូពីសកម្មភាពរបស់គម្រោងនានានៃកម្មវិធី PCP នៅពេលអនាគត ដោយបង្វែទិសយកចិត្តទុកដាក់ទៅលើការស្ដារឡើងវិញពីផលប៉ះពាល់ជំងឺកូវីដ១៩ ដូចបានកំណត់វិស័យ អាទិភាពក្នុងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ស្តារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយនឹងប្រក្រដីភាព ថ្មីជំងឺកូវីដ១៩ ឆ្នាំ២០២១-២០២៣ ជាពិសេសលើវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មមិនមែនកាត់ដេរ និងឧស្សាហកម្មបៃតង៕

អត្ថបទដែលជាប់ទាក់ទង