ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាបើកកិច្ចប្រជុំ គណៈកម្មាធិការ​​អចិន្ត្រៃយ៍​​រដ្ឋសភា​ អនុម័តលើរបៀបវារៈទទួលស្គាល់៦ ចំណុច

45

ភ្នំពេញ÷សម្ដេចអគ្គមហា​​ពញា​ចក្រី ហេង សំរិន ប្រធា នរដ្ឋសភា​ នាព្រឹកថ្ងៃ​ទី២៩ ខែកញ្ញា ឆ្នាំ​២​០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិ ការ​​អចិន្ត្រៃយ៍​​រដ្ឋសភា នៃព្រះ​រាជា​ណា​ចក្រ​​​កម្ពុជា​។

តាមរបៀបវារៈនៃកិច្ច ប្រជុំនេះ ​គឺ១- ការពិនិត្យសំ ណើសុំប្រកាសទទួលស្គាល់៖ លោក ហេង ប៊ុនថាន់ តំណាងរាស្រ្តថ្មីមណ្ឌលខេត្តរតនគិរី ជំនួសលោក ប៊ូ ឡាំ ដែលបានទទួល មរណភាព និងឯកឧត្តម នុត ជា តំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។
​២- ការពិនិត្យសំណើសុំជ្រើសតាំង÷ ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈ កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ​សាធារណៈ នៃរដ្ឋសភា និងលោកស្រី ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ​​អន្តរជាតិ ឃោសនាការ និងព័ត៌មាន​ នៃរដ្ឋសភា ។ ​៣- ការពិនិត្យសំណេីសុំបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ​ពិធីសារ​ទីបួន ស្តីពីវិសោធនកម្មកិច្ចព្រម ព្រៀងវិនិយោគទូលំទូលាយអាស៊ាន ក្នុងរបៀបវារៈសម័យប្រជុំ​រដ្ឋសភា លើកទី៨ នីតិកាលទី៦។ ​៤- ការ ពិនិត្យសេចក្តីព្រាងរបាយ ការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភា​ចន្លោះ​​​​​​សម័យ​​​ប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៦។ ​៥-ការពិនិត្យសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ចំនួន៣រូប ដែលមាន រាយនាមដូចតទៅ៖ឯកឧត្តម ពេជ្រ ជីវ័ន ​​អាយុ ៦៩ឆ្នាំ ឯកឧត្តម សៀង ស៊ុតថង​​អាយុ ៧០ឆ្នាំ និងឯកឧត្តម ស៊ូ ភិរិន្ទ​​​ អាយុ ៧០ឆ្នាំ ។ ៦- ការកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ និងរបៀបវារៈសម័យប្រជុំលេីកទី៨​ នីតិកាលទី៦៕. សំរិត

អត្ថបទដែលជាប់ទាក់ទង