រថយន្តអភិបាលខេត្តមណ្ឌលគីរី បុកមនុស្សស្លាប់២នាក់
ខេត្តត្បូងឃ្មំ ៖នៅថ្ងៃទី២៩កញ្ញាឆ្នាំ២០២២ ម៉ោង១២ថ្ងៃត្រង់ មានគ្រោះថ្នាក់ចរាចរណ៏បង្កឡើងដោយឡានលោកអភិបាលខេត្តមណ្ឌលគីរីបុកមនុស្ស២នាក់ស្លាប់ នៅលើកំណាត់ផ្លូវលេខ៨ស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំ។
យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោង១២ថ្ងៃទី២៩នេះ មានរថយន្តសេរីទំនើប ដែលគេស្គាល់ជាឡានរបស់លោកអភិបាលខេត្តមណ្ឌលគីរី បានបុករុឺម៉កម៉ូតូលើផ្លូវលេខ៨ បណ្ដាលអោយមនុស្ស២នាក់ស្លាប់ នៅនឹងកន្លែងភ្លាមៗ ។ អ្នកស្លាប់ទី១ឈ្មោះឯម អូនអាយុ២៦ឆ្នាំរស់នៅភូមិស្ទឹងតូចឃុំកក់ស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំទឹ២ឈ្មោះជន ភិនអាយុ១៦នៅជាមួយគ្នា។
ជនរងគ្រោះទាំង២ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯរថយន្តបង្កត្រូវសមត្ថកិច្ចរក្សារទុក ។