ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌ៧មករាបើកកិច្ចប្រជុំ ក្រុមប្រឹក្សាខណ្ឌលើកទី៤០ អាណត្តិទី៣

182

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២នេះនៅសាលាខណ្ឌ៧មករានៃរាជធានីភ្នំពេញដោយបានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣ ឆ្នាំ២០២២ ដើម្បីពិនិត្យ និងអនុម័ត៖
១. សេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩
២. សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ៧មករា
៣. ការបែងចែកប្រាក់វង្វាន់លើកទឹកចិត្តប្រចាំខែកញ្ញា ឆ្នាំ២០២២
៤. សេចក្ដីសម្រេចការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខណ្ឌ៧មករា
៥. សេចក្ដីសម្រេចការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសខណ្ឌ៧មករា
៦. សេចក្ដីសម្រេចការកែសម្រួលសមាសភាពគណៈកម្មការគ្រប់គ្រងគម្រោងខណ្ឌ៧មករា
៧. សេចក្ដីសម្រេចការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខណ្ឌ៧មករា និងបញ្ហាផ្សេងៗមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង