ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារណែនាំអោយមន្ត្រីជាប់កិច្ចសន្យា យកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ចខណៈស្ថានភាពទឹកជំនន់កំពុងកើតឡើង
ព្រះវិហារ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានធ្វើការណែនាំដល់មន្ត្រីជាប់កិច្ចសន្យា ពិសេស កម្មករ ដែលប្រចាំការនៅតាមការដ្ឋាននានា ត្រូវយកចិត្តទុកដាក់ ខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ខណៈដែលស្ថានភាពទឹកជំនន់កំពុងកើតឡើងនៅតាមតំបន់មួយចំនួនក្នុងខេត្ត ។
ការណែនាំបែបនេះរបស់លោក សំ លាងទ្រីបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ត្រីជាប់កិច្ចសន្យា បុគ្គលិក កម្មករ បន្ទាប់ពីបានឈប់សម្រាកមួយរយះក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកន្លងទៅថ្មីៗនេះ។
នៅក្នុងឱកាសនេះដែរលោក សំ លាងទ្រី បានមានប្រសាសន៍ណែនាំដល់មន្ត្រីជាប់កិច្ចសន្យា ពិសេស កម្មករ ដែលប្រចាំការនៅតាមការដ្ឋាននានា ត្រូវយកចិត្តទុកដាក់ ខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ស្របពេលស្ថានភាពទឹកជំនន់កំពុងកើតឡើងនៅតាមតំបន់មួយចំនួនក្នុងខេត្ត បុគ្គលិក កម្មករដែលប្រចាំការនៅតាមការដ្ឋានទាំងអស់ ត្រូវមានវត្តមានជាប្រចាំ ដើម្បីត្រៀមលក្ខណះអន្តរាគមន៍ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើងជាយថាហេតុនៅគោលដៅរបស់ខ្លួន៕