ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាង១.០០០នាក់ ចូលរួមរត់កម្សាន ម្សិលម៉ិញ

106

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់កម្សាន្ដ OCA Fun Run ដែលរៀបចំដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA)និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)កាលពីថ្ងៃទី២កញ្ញាម្សិលម៉ិញនេះ បានបញ្ចប់ដោយជោគជ័យ។
មានអ្នកចូលរួមរត់ជាង១ពាន់នាក់ចូលរួមដែលនេះជាការរត់ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ី លើកទី១៩ (19th Asian Games Hangzhou 2022) នៅប្រទេសចិនផង និងអបអរសាទរមហាសន្និបាត OCA លើកទី៤១ នៅកម្ពុជាផង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិង លោក Vinod Kumar Tiwariប្រធានទំនាក់ទំនងអន្ដរជាតិរបស់OCA រួមទាំងតំណាងគណៈកម្មការរៀបចំព្រឹត្តិការណ៍19th Asian Games Hangzhou 2022បានចូលរួមរត់កម្សាន្ដជាមួយប្រតិភូបណ្ដាប្រ
ទេសចូលរួមមហាសន្និបាត OCA នៅកម្ពុជា និងប្រជាពលរដ្ឋសរុបជាង ១ពាន់នាក់។

មន្ដ្រីOCAលោកWissan Trkmaniបានបញ្ជាក់ថាគោលបំណងនៃការរៀបចំកម្មវិធីរត់
កម្សាន្ដ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រនេះ គឺដើម្បីផ្សព្វផ្សាយពីកីឡាអាស៊ី នៅទីក្រុង Hangzhouនិងលើកឡើងនូវប្រធានបទមួយដែលAsian Gamesផ្ដោតសំខាន់គឺកីឡាដើម្បីទាំងអស់គ្នា ដែលមានន័យថា កីឡាសម្រាប់មហាជនគ្រប់ជាតិសាសន៍ មិនប្រកាន់ពណ៌សម្បុរ ភេទ អាយុ ឬនិន្នាការអ្វីឡើយ ជាក់ស្ដែងការរត់កម្សាន្ដនេះ បើកឲ្យមហាជនទូទៅចូលរួម ដោយផ្ដោតលើគុណតម្លៃ នៃកីឡាអូឡាំពិក មិនផ្ដោតលើការចាញ់-ឈ្នះ ឬលទ្ធផលល្អ មិនល្អនោះទេ គឺផ្ដោតទៅលើការចូលរួម។

លោកបានអរគុណម្ចាស់ផ្ទះកម្ពុជាដែលបានសហការយ៉ាងល្អជាមួយOCAដើម្បីរៀបចំនូវកម្មវិធីនេះ ពិសេសមហាសន្និបាត លើកទី៤១ ដែលមានលក្ខណៈល្អឥតខ្ចោះ ទាំងការទទួលបដិសណ្ឋារកិច្ច និងការស្នាក់នៅ-ហូបចុកជាដើម។
លោកបន្តថា «ខ្ញុំគិតថា ឱកាសនៃការរៀបចំមហាសន្និបាត OCA នេះ កម្ពុជា បានបង្ហាញនូវភាពខ្លាំងរបស់ខ្លួន ក្នុងការរៀបចំលក្ខណៈកិច្ចប្រជុំដ៏ធំនេះ ហើយក៏ជាភាពល្អ ទៅកាន់ដៃគូជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។ ក្នុងនាម OCA សូមអរគុណ NOCC និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ហើយកិច្ចប្រជុំបន្ដបន្ទាប់នេះ នឹងទទួលបានផ្លែផ្កា ហើយកម្ពុជា នឹងកាន់តែមានឈ្មោះបោះសម្លេងថែមទៀត»។
ដោយឡែកលោកវ៉ាត់ ចំរើនបានចាត់ទុកការរៀបចំនេះគឺជាឱកាសហ្វឹកហាត់និងជា
បទពិសោធន៍ដ៏ល្អពោលគឺជាបទពិសោធន៍ផ្ទាល់ដែលត្រូវរៀនសូត្រសម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣មានន័យថាជាឱកាសដើម្បីហ្វឹកហាត់ការងារ ទាំងការងារទំនាក់ទំនង ទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ-ហូបចុក និងការរៀបចំកម្មវិធីផ្សេងៗទៀត។

លោកបន្តថា «យើងហ្វឹកហាត់ពីការរៀបចំ Fun Run នេះ បានន័យថា យើងទទួលបានប្រយោជន៍ច្រើនណាស់លើការងារ បច្ចេកទេសក្នុងការផ្លាស់ប្ដូរនិងទទួលបទពិសោធន៍ពីក្រុមការងារអន្ដរជាតិដែលចូលរួមកម្មវិធីនេះ។នេះគឺអ្វីដែលយើងចង់បានក្នុងលក្ខណៈជំនាញ។ ប៉ុន្ដែសំខាន់ មិនមែនជារឿងងាយស្រួលទេ យើងធ្វើទៅ អាចមានការលំបាកខ្លះ តែយើងទទួលបាននោះគឺកេរ្ដិ៍ឈ្មោះក្នុងនាមម្ចាស់ផ្ទះ។កេរ្ដិ៍ឈ្មោះរបស់យើងគឺយើងត្រូវតែរក្សាឲ្យបាននូវកិត្តិយសជាតិរបស់យើងក្នុងការរៀបចំ»។
ចំពោះមហាសន្និបាត OCA លើកទី៤១ វិញ នឹងប្រារព្ធពិធីបើកផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្ដេចនឹងអញ្ជើញថ្លែងសន្ទរកថាបើកនិងសន្ទរកថាគន្លឹះចំពោះមុខឥស្សរជននិងថ្នាក់
ដឹកនាំចលនាអូឡាំពិកអាស៊ីនិងអន្ដរជាតិប្រមាណ៤០០នាក់ដើម្បីបង្ហាញនូវសុច្ឆន្ទៈដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងជំរុញចលនាកីឡាជាតិ ជាមួយចលនាកីឡាអូឡាំពិក ក៏ដូចជាបង្ហាញពីសក្ដានុពលរបស់ រាជរដ្ឋាភិបាលចំពោះនយោបាយកីឡាជាតិជាមួយចលនា អូឡាំពិកអន្ដរជាតិដើម្បីកសាងសង់ពិភពលោកមួយដ៏ល្អប្រសើរតាមពាក្យស្លោករបស់អូឡាំពិក “Sports Build Better World” ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង