ខ្សែក្រវាត់សម្ដេចពិជ័យសេនា៖ សូត្រ វាសនា និង ឃុន បូរ៉ាឈ្នះដូចគ្នា
ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនាទៀបាញ់ទម្ងន់៦០គីឡូក្រាមលើសង្វៀនTV5ថ្ងៃទី២តុលាយប់ម្សិលម៉ិញនេះអ្នកប្រដាល់សូត្រ វាសនាក្លិបបក្សីស្លាបដែកនិងឃុន បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យបានទទួលជ័យជំនះលើគូប្រកួតដូចគ្នា។
សូត្រវាសនានឹងជួបប្រកួតជាមួយអ្នកប្រដាល់ពុទ្ធសំបូរក្លិបពុទ្ធសេរីវង្ស។អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែខ្លាំងៗដូចគ្នា។
ស្ថានភាពនៃការប្រកួតវាសនាបានបង្ហាញពីការមានប្រៀបលើសំបូរតាំងពីដើមទឹកទី១
មកម្ល៉េះ។សំបូរទោះបីគេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ និងរហ័សក៏ពិតមែនរែវាសនា
ដែលខហពស់ជាងនោះគេបានប្រើជើងធាក់ដើម្បីរារាំងមិនឲ្យសំបូរចូលកៀកខ្លួនដើម្បីប្រើកណ្ដាប់ដៃបានឡើយ។
ទឹកទី១និងទឹកទី២សំបូរមិនមានឧិ៍កាសច្រើនដើម្បីវាយសងលើលើវាសនាឡើយលុះ
មកដល់ទឹកទី៣វាសនាបួង ក សំបូរជាប់ហើយបញ្ចេញមួយជង្គង់ចំឆ្អឹងជំនីធ្វើឲ្យសំបូរដួលសន្លប់មិនអាចបន្តការប្រកួតបានឡើយ ។
ក្នុងព្រឹត្តិការណ៍នេះទាំងសំបូរទាំងវាសនាទើបតែប្រកួតបានមួយប្រកួតនេះដូចគ្នាតែ
មួយប្រកួតរបស់វាសនាបានទទួលជ័យជំនះចំពោះសំបូរទទួលបានបរាជ័យ ។
ចំពោះជំនួបក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជើងរន្ទះគង់ ហ៊ូវក្លិបគុហារព្រហ្មជ័យ
ខេត្តសៀមរាបប្រកួតចាញ់អ្នកប្រដាល់ជើងខ្លាំងឃុនបូរ៉ាក្លក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យដោយពិន្ទុ។
ទោះបីការប្រកួតអូសបន្លាយរហូតដល់ចប់ទឹកទី៥ក៏ពិតមែនតែស្ថានភាពនៃការប្រកួតភាគច្រើនគឺបូរ៉ាជាអ្នកមានប្រៀប ។
គង់ ហ៊ូវមិនសូវពូកែកណ្ដាប់ដៃឡើយតែកែងរបស់គេនិងស្នៀតទាត់របស់គេអស្ចារ្យ
ណាស់តែក្នុងជំនួបជាមួយបូរ៉ាគង់ហ៊ូវបញ្ចេញជើងមិនរួចឡើយ។ចំពោះបូរ៉ាគេវ៉ៃដោយប្រយ័ត្នប្រយែងបំផុតព្រោះគេក៏ញញើតជើងរបស់គង់ ហ៊ូវដែរ។
ពួកគេប្រកួតគ្នារហូតចប់ទឹកទី៥ដោយឃុន បូរ៉ាបានទទួលជ័យជំនះលើគង់ ហ៊ូវដោយពិន្ទុ ។នេះជាការប្រកួតលើកដំបូងរបស់ពួកគេក្នុងព្រឹត្តិការណ៍នេះ ។
ក្នុងព្រឹត្តិការណ៍័នេះមានអ្នកប្រដាល់៤រូបហើយដែលចាញ់ក្នុងការប្រកួតដំបូងហើយក៏មានអ្នកប្រដាល់៤រូបដែរដែលឈ្នះក្នុងការប្រកួតដំបូង។អ្នកចាញ់ទាំង៤រូបនោះមានសៀវ ង៉ុយក្លិបអភិវឌ្ឍន៍គុនខ្មែររ៉ុងរឿង រិន ដេវីដក្លបនាគរាជចតុមុខ គង់ ហ៊ូវក្លិបគុហារគុនខ្មែរ និងពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្ស ។
ចំពោះអ្នកឈ្នះទាំង៤រូបវិញនោះមានប្រដាល់វ៉ាន់ វឿនឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាសូត្រ វាសនា និង ឃុន បូរ៉ា ៕