ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សញ្ជាតិ

85

នេះជាការគិតរបស់ខ្ញុំដែលតាំងពីធំដឹងក្ដីមកតែងតែសង្កេតឃើញថាខ្មែរយើងនិយមចង់បានសញ្ជាតិបរទេសណាស់ពិសេសពួកអ្នកមាន និង អ្នកនយោបាយ ។
ខ្ញុំនិយាយបែបនេះត្រូវឬអត់? នែ ! បើត្រូវថាត្រូវ តែបើខុសថាខុស ព្រោះនាយខ្ញុំមិនសូវជាអ្នកចេះដឹងពីរឿងសញ្ជាតិស្អីហ្នុងទេ ។
ខ្មែរយើងយ៉ាងហោចណាស់ក៏ត្រូវការសញ្ជាតិចំនួន២ដែរតែបើបានច្រើនលើសនេះគឺ
កាន់តែល្អព្រោះបើប្រទេសមានកលយុគអាលតែនឹងរត់ទៅកាន់ប្រទេសដែលខ្លួនមានសញ្ជាតិហើយដេកអេះពោះនៅទីនោះបន្ទាប់ពីអ្វីៗស្ងប់ស្ងាត់សឹមត្រឡប់មកវិញហើយដើរតួជាអ្នកស្នេហាជាតិទៀតផង ។

សំណាងហើយដែលច្បាប់ស្រុកខ្មែរកំណត់ឲ្យអ្នកនយោបាយត្រូវមានសញ្ជាតិតែមួយ
កុំអីអ្នកនយោបាយឆ្លងដែនមកក្រឡុកសភាពការណ៍ក្នុងស្រុកហើយរត់ទៅប្រទេសដែលខ្លួនមានសញ្ជាតិ។បន្ទាប់ពីដេកអេះពោះឲ្យសភាពការណ៍ស្ងប់ក៏តាំងខ្លួនជាអ្នកស្នេហាជាតិហើយ
ស្រែកដៀលអ្នកដែលខិតខំទប់ទល់សភពការណ៍មិនឲ្យមានសង្គ្រាមនោះថាផ្ដាច់ការលាន់ពេញពិភពលោក ។

ចុម ! អាខ្លាំង ! បើខ្លាំងបែបនេះកាលពីជំនាន់ល្បងប៉ុល ពតមិនមកខ្លាំងជួយខ្មែរផងទៅ
កុះអារបៀបគេធ្វើឲ្យប្រទេសមានសន្ដិភាពហើយនោះក៏តាំងខ្លួនធ្វើជាអ្នកស្នេហាជាតិឯណា
ឆ្កុយ ។អ្ហ៊ី ! កោតតែចេះធ្វើទៅរួចនែ ! អារបៀបនេះគេហៅថាអ្នកស្នេហាជាតិធូរថ្លៃហើយ តែបើអ្នកមាត់ដាចគេហៅថាលោកថោកទាប ។
អ្នកនយោបាយសញ្ជាតិ២មុខក្រាស់ណាស់សុទ្ធតែជិះយន្ដហោះទៅយកស្រោមសំបុត្រដោយគ្មានអៀនខ្មាស់អ្វីឡើយ ។និយាយឡើងសុទ្ធតែយកទៅសង្ក្រោះបក្សដែលកំពុងតែត្រូវគេជាន់ឈ្លី ។យីស ! អាមុខក្រាស់នេះវ៉ី៕

អត្ថបទដែលជាប់ទាក់ទង