ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រ៥០គ្រួសារ បានទទួលអំណោយពី កាកបាទក្រហមកម្ពុជា

71

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ០៣ខែតុលាឆ្នាំ ២០២២ នេះលោក ថេង សុថុល អភិបាលខណ្ឌ៧មករា និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ដែលអមដំណើរដោយអភិបាលរងខណ្ឌ នាយក .នាយករង .ប្រធាន .អនុប្រធានការិយាល័យចំណុះ .ជំនាញ លោកចៅសង្កាត់ព្រមទាំងសប្បុរសជន បានចុះសាកសួរសុខទុក្ខ និង មានការនិមន្តចូលរួមពីព្រះគ្រូបញ្ញាឧត្ដមនី តិល កុសលព្រះគ្រូសូត្រឆ្វេងតំណាងព្រះបីដកធម្មម៉ៅ នីមព្រះគ្រូអនុគណខណ្ឌ៧មករានិងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ .លោកឧកញ៉ាបណ្ឌិតចិត្រ សេរីសុភ័ក្រ្តផងដែរក្នុងការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែល
មាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនចាស់ជរា .ជនពិកា និង បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដែលជួបការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ សរុបប្រមាណ៥០គ្រួសារ មកពីសង្កាត់វាលវង់ក្នុងមូលដ្ឋានខណ្ឌ៧មករានៃរាជធានីភ្នំពេញ។

មានមតិថ្លែងក្នុងឱកាសចែកអំណោយពេលនោះលោកថេង សុថុល អភិបាលខណ្ឌ៧មករា និង ជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ៧មករា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធាន
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ហើយជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរដោយយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូន
ប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែងទាំងអស់ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ
ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកអោយបងប្អូនប្រជាពលរដ្ឋយើងណាម្នាក់ចោលឡើយ។

អត្ថបទដែលជាប់ទាក់ទង