កម្ពុជា ដកចេញវិធានការ សុខាភិបាល ដែលកន្លងទៅ តម្រូវអោយជនបរទេសទាំងអស់ដែលចូលមកដល់កម្ពុជា
ភ្នំពេញ៖ កម្ពុជា ដកចេញវិធានការសុខាភិបាល ដែលកន្លងទៅ តម្រូវអោយជនបរទេសទាំងអស់ដែលចូលមកដល់កម្ពុជា បង្ហាញសេចក្ដីប្រកាសសុខភាព និងប័ណ្ណ ឬវិញ្ញាបនបត្រវ៉ាក់សាំង ចេញ។
ដូច្នេះ សម្រាប់ជនបរទេស ដែលចូលមកប្រទេសកម្ពុជា មិនចាំបាច់ បង្ហាញសេចក្ដីប្រកាសសុខភាព និងប័ណ្ណ ឬវិញ្ញាបនបត្រវ៉ាក់សាំង បន្តទៀតទេ ចាប់ពីថ្ងៃប្រកាសរបស់ក្រសួងសុខាភិបាលនេះតទៅ៕