ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសសម្រួលភារកិច្ចនិង តែងតាំងមន្ត្រី គណបក្សរាជធានី ដើម្បីពង្រឹងបក្សអោយ បានរឹងមាំនិងមានប្រសិទ្ធភាពការងារ

68

ភ្នំពេញ៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានលើកឡើងថា៖ ការប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ ធ្វើឡើងដើម្បី
ពង្រឹងបក្សអោយបានរឹងមាំនិងកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះអោយបាន
នៅពេលបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។
លោក ឃួ​ង ស្រេង លើកឡើងបែបនេះ កាលពីល្ងាចថ្ងៃទី០៣ តុលា ឆ្នាំ២០២២ ក្នុងពិធីប្រកាស
សម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញនិងខណ្ឌ នៅមន្ទីរគណបក្ស​រាជធានីភ្នំពេញ។
ក្នុងពិធីនោះ ត្រូវបានប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញជាច្រើនរូប
ដោយមន្ត្រីខ្លះត្រូវបានតែងតាំងជាសមាជិក​គណៈកម្មាធិកា​រគណបក្សរាជធានីនិងជាសមាជិក​គណៈ
អចិន្ត្រៃយ៍គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ ។ចំណែកប្រធានគណៈកម្មាធិកា​រគណបក្ស​ខណ្ឌចំនួន៨ ក៏ត្រូវបានផ្ទេរនិងផ្លាស់ប្តូរផងដែរ។
លោក ឃួ​ង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ នៅពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបក្សអោយបានរឹងមាំនិងកាន់តែមានប្រសិទ្ធភាពការងារលើការដឹកនាំ។
លោកស្នើអោយមន្ត្រីរបស់បក្សប្រជាជនទាំងអស់ធ្វើការងារអោយបានល្អ ធ្វើយ៉ាងណាដណ្ដើមជ័យជម្នះអោយបាននៅពេលបោះឆ្នោតនៅឆ្នាំ២០២៣ ។
លោកឃួង ស្រេង បន្តថា អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រធានបក្ស មន្ត្រីបក្សមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការចុះត្រួតពិនិត្យល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានទំនុកចិត្តនិងរស់នៅជាមួយនឹងច្បាប់ ។
លោកឃួង ស្រេង បានបន្តទៀតថា ចំពោះកម្មករ បើពួកគាត់មានបញ្ហា យើងត្រូវចុះនិងដោះស្រាយជូនពួកគាត់ភ្លាម សំខាន់ធ្វើយ៉ាងណាអោយពួកគាត់មានទំនុកចិត្តមកលើយើង ។
លោកឃួង ស្រេង ក៏បានស្នើអោយប្រធានគណៈកម្មាធិកា​រគណបក្ស​ខណ្ឌទាំង១៤ ត្រូវការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ពោលគឺ ប្រជាជនមានបញ្ហាប្រឈម ត្រូវដោះស្រាយជូនអោយបានល្អ និងជាអ្នកការពារដោយស្របច្បាប់ជូនពួកគាត់ ។បន្ថែមពីនេះត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសនៅពេលមានបុណ្យជាតិធំៗ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅដើរលេងកំសាន្ត ដើម្បីយើងមានគុណសម្បត្តិល្អនៅពេលបោះឆ្នោត ។
លោកឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីវីរភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយពេញមួយជីវិតសម្តេចបានលះបង់សព្វបែបយ៉ាងដើម្បីប្រទេសជាតិ រហូតនាំប្រទេសជាតិមួយនេះ មានសន្តិភាពនិងការអភិវឌ្ឍ
រីកចំរើនលើគ្រប់វិស័យ ។ដូច្នេះលោកស្នើអោយមន្ត្រីបក្សយើងទាំងអស់ ត្រូវរួមគ្នារក្សាសន្តិភាពដែលរកមកដោយលំបាកនេះ អោយនៅស្ថិតស្ថេរគង់វង់៕

អត្ថបទដែលជាប់ទាក់ទង