ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ដឹកនាំកិច្ចប្រជុំ វឌ្ឍនភាព នៃការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានខណ្ឌ ទួលគោក

125

 

ភ្នំពេញ៖នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ផ្ដោតលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖ ១- វឌ្ឍនភាពនៃការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការជួញដូរមនុស្សគ្រប់ទម្រង់ក្នុងមូលដ្ឋានខណ្ឌទួលគោក

២- ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យបរិស្ថាន ជុំវិញទីតាំងប្រារព្ធពិធីមហាសន្និបាតកាយរិទ្ធជាតិកម្ពុជា និងការពារគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ដែរថា៖កន្លងមកនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោកបានចុះអនុវត្តការងារនៅសង្កាត់ទាំង១០ ដូចខាងក្រោម៖
១-ឆែកឆេរ និងបង្ក្រាបទីតាំងទទួលបញ្ចាំគ្រប់ប្រភេទ ៖ សរុបចំនួន ៣ទីតាំង (ឃ្លាំង ២ទីតាំង ទទួលបញ្ចាំ ១ទីតាំង) នៅសង្កាត់ទឹកល្អកទី៣ ឃាត់ខ្លួន ១នាក់ ក្នុងនោះដកហូត (ទ្រព្យបញ្ចាំមិនប្រក្រតី) សរុបម៉ូតូចំនួន ១៤០គ្រឿង, បញ្ជូនទៅរក្សាទុកនៅឃ្លាំងក្រុមហ៊ុន OCIC ជ្រោយចង្វារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
២-សង្កាត់ទាំង១០ បានចេញល្បាតទីតាំងល្បែងស៊ីសង សរុបចំនួន ១១៥ទីតាំង ដែលបញ្ឈប់សកម្មភាពជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង