សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម
ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿង ញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី មាស ហត លោកវរ:សេនីយ៍ ឯក ឈូក គា នាយករងមន្ទីរ និងលោកវរ:សេនីយ៍ទោ ស៊ី ម៉ារត្ន័ នាយរងការិយាល័យ ក៥. មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្រលសម្រួលដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតបង្រ្កាបករណីរក្សាទុក ជួញ ដូរគ្រឿងញៀននៅ២គោលដៅផ្សេងគ្នា:
គោលដៅទី១: នៅចំណុច បណ្តោយផ្លូវR៦(បឹងកក់)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀនប្រមាណ ១០០ក្រាម។
គោលដៅទី២: នៅចំណុច បណ្តោយផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងថ្នាំញៀន១កញ្ចប់ធំ ។ ជាលទ្ធផលសរុប:
ក-ឃាត់បានជនសង្ស័យ០២នាក់:
១-ឈ្មោះ ម៉ាន់ វន្ត័ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ។
ខ-សរុបវត្ថុតាងចាប់យកបាន: កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១ គ.ក្រ ៨៤១.៩០ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕