ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ កូន៤ប្រភេទដែលប្រដៅមិបាន

110

ភ្នំពេញ ៖ វាជារឿងដែលកើតមានតាំងពីសម័យពុទ្ធកាលមកម្ល៉េះ ។គឺមានគ្រួសារសេដ្ឋីមួយដែលមានកូន៤នាក់គឺកូនប្រុស៣នាក់ និងកូនស្រីម្នាក់។
កូនប្រុសច្បងពូកែខាងលួច កូនប្រុសទី២ពូកែខាងស៊ីកូនស្រីទី៣ដែលមានរូបសម្ផស្ស ស្អាតនោះពូកែញញឹមធ្វើឲ្យប្រុសៗទាំងចាស់ទាំងក្មេងជ្រួលច្របល់ចំពោះកូនប្រុសទី៤ពូកែ
ចាក់ចុច អេចអូចធ្វើឪ្យមនុស្សឈ្លោះគ្នា ។
ជាកូនអ្នកមានក៏ពិតមែនតែអាកូនច្បងដើរតែលួចពីអ្នកស្រុកធ្វើឲ្យគេក្ដៅក្រហាយឯ
ម៉ែ ឧ៍ដើរតែសងលុយគេនិងសុំទោសគេដោយសារកូន ។ចំពោះអាកូនទី២វាមិនដើរលួចទេតែ
វាល្មោភស៊ី។ទាំងម្ហូបក្នុងផ្ទះទាំងម្ហូបអ្នកជិតខាងតែហ៊ានទុកប្រហែសវាលួចស៊ីអស់ឯម៉ែ ឧ៍ចាំតែសុំទោសគេនិងសងគេដែរ ។
ចំពោះកូនស្រីទី៣ដើរតែញញឹមដាក់ប្រុសៗធ្វើប្រុសៗទាំងនៅស្ទាវ ទាំងមានប្រពន្ធ កូនទៅហើយនោះជ្រួលជ្រើមបណ្ដាលឲ្យគ្រួសារបាក់បែកក៏មាន ។រីឯកូនប្រុសទី៤ដើរតែចាក់ចូចគ្រួសាសរគេឲ្យមានទំនាស់ ។
ពួកគេទាំង៤រូបនេះម៉ែ ឧ៏ប្រដៅមិនត្រឹមតែមិនស្ដាប់នោះទេតែផ្គើនបន្ថែមទៀតផង ។
ដោយមិនអាចប្រដៅកូនបានទាំងម្ដាយ ទាំងឧ៏ពុកក៏សម្រេចចិត្តយកកូនទៅថ្វាយស្ដេចដើម្បី
ឲ្យស្ដេចជួយអប់រំ ឬ ដាក់ទោសទៅតាមកំហុសដែលពួកគេបានធ្វើ ។

បន្ទាប់ពីបានទទួលកូនទាំង៤រូបពីលោកសេដ្ឋីហើយនោះស្ដេចក៏កោះហៅនាហ្មឺនសព្វមុខមន្ត្រីចូលគាល់ដើម្បីជំនុំគ្នាពីរឿងនេះ ។
អង្គប្រជុំបានសម្រេចឲ្យកូនប្រុសទី១ដែលពូកែលួចនោះទៅយាមឃ្លាំងព្រះរាជទ្រព្យ
ដែលមានសុទ្ធតែ មាសប្រាក់។ឃ្លាំងព្រះរាជទ្រព្យបុរសរូបនោះបានត្រឹមតែអង្គុយមើលគឺមិន
ហ៊ានលួចឡើយបើហ៊ានឈ្លើយគឺជាប់គុក ឬ ប្រហារជីវិតចោល ។

កូនប្រុសទី២ដែលពូកែលួចស៊ីរុញឲ្យទៅធ្វើជាចុងភៅដោយកំណត់របបហូបចុកដោយមួយពេលបានត្រឹមអង្ករមួយកំប៉ុងប៉ុណ្ណោះ ។
ចំពោះកូនស្រីទី៣បន្ទាប់ពីរកវិធីដោះស្រាយមិនបាននោះអង្គប្រជុំបានសម្រេចឲ្យធ្វើជាអគ្គមហេសីស្ដេចព្រោះបន្ទាប់ពីក្លាយជាអគ្គមហេសីស្ដេចនាងនឹងលែងហ៊ានដើរញញឹមដាក់ប្រុសៗឯប្រុសៗក៏មិនហ៊ានបំពានលួចស្រឡាញ់ប្រពន្ធស្ដេចដែរបើហ៊ានឈ្លើនោះនឹងមានទោសពានវាំង ។
ចំពោះកូនប្រុសទី៤ដោយសារតែគ្មានវិធីដោះស្រាយអង្គប្រជុំសម្រេចប្រហារជីវិត ។

បន្តាប់ពីប្រហារជីវិតចោលហើយនោះបញ្ហាក៏លែងមានតែសាកសពកូនទី៤ដែលត្រូវពេជ្ឈឃាតយកទៅចោលក្នុងទន្លេនោះ។
ក្រោយពីសាសពរលួតសាច់អស់នៅសល់តែឆ្អឹងៗនោះក៏អណ្ដែតកណ្ដាលទន្លេចាំង
ពន្លឺផ្លេកៗធ្វើឲ្យអ្នកទៅងូតទឹកទន្លេឈ្លោះគ្នាវ៉ៃគ្នាដណ្ដើមឆ្អឹងនោះដោយស្មានតែជាវត្ថុមានតម្លៃ។
រឿងនេះបានឭុដល់ស្ដេចធ្វើឲ្យស្ដេចលាន់មាត់ថា” អ្ហ៊ី ! អាស្អីគេនេះស្លាប់ហើយក៏នៅ
តែបង្កបញ្ហាទៀតហ្ន?”ស្ដេចក៏បញ្ជាឲ្យគេទៅស្រង់គម្រោងឆ្អឹងនោះយកទៅដុតកំទេចចោលតែម្ដងទៅ ។
នេះគ្រាន់តែជាគតិមួយដែលគ្រប់ឧ៍ពុក ម្ដាយគ្មាននរណាចង់ឲ្យកូនៗ របស់ខ្លួនធ្វើបែបនេះនោះទេ៕

អត្ថបទដែលជាប់ទាក់ទង