ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម របស់ដួង ម៉ានិច បែបក្ដៅសាច់ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៏ខ្លាំង

575

 

ភ្នំពេញ ៖ ក្រោយពេលដែលតារាសម្តែងនាង ដួង ម៉ានិច បានបញ្ចេញរូបយ៉ាងស៊ិចស៊ីប៉ុន្មានសន្លឹក បង្ហោះតាមបណ្តាញសង្គមស្រាប់មហាជនជាច្រើនបាននាំគ្នាចូលទៅខំមិន និងបានក្លាយជាប្រធានបទក្តៅមួយ ក្នុងនោះគេឃើញមានទាំងការរិះគន់ និងគាំទ្រ។
ម្សិលមិញ ដួង ម៉ានិច បានបញ្ចេញរូបភាពយ៉ាងស៊ិចស៊ីនៅលើបណ្តាញសង្គមយ៉ាងជឿជាក់ ក្នុងពេលមួយរយៈចុង ក្រោយនេះ នាងតែងតែបញ្ចេញរូបភាព ស្រដៀងគ្នានេះ ជាបន្តបន្ទាប់។

យ៉ាងណារូបភាពរបស់នាងនាពេលនេះ បានធ្វើឲ្យមហាជនជាច្រើនបាន នាំគ្នាចូលខំមិន រហូតមានការនិយាយតទល់គ្នាទៅវិញទៅមក យ៉ាងក្តៅគគុក។
សម្រាប់អ្នកមិនគាំទ្រពួកគេគិតថា រូបភាព ទាំងនោះមិនមានអ្វីចម្លែកទេសម្រាប់អ្នកសិល្បៈនាសម័យថ្មីនេះ ក្នុងពេលពួកគេចាត់ទុកនេះជារូបភាពបែបសិល្បៈ ដែលតារានានាក្នុងតំបន់ និងបណ្តាប្រទេសជាច្រើនទៀតក៏បានថតរូបបែបនេះដែរ។
ពួកគេក៏បានចាត់ទុកការរិះគន់ខ្លះហាក់មានការចង្អៀតចង្អល់ និងមានការប្រកាន់ប្រពៃណីជ្រុលហួសហេតុ ត្បិតអ្មកសិល្បៈខ្មែរគួរតែធ្វើអ្វីថ្មីសម្រាប់ទស្សនិកជន តែក៏មិនភ្លេចប្រពៃណីខ្មែរឡើយ។

ដោយឡែកសម្រាប់អ្នកមិនគាំទ្រវិញ ពួកគេបានចាត់ទុកការបញ្ចេញរូបភាព បែបស៊ិចស៊ី ពីតារាខ្មែរ គឺមិនមែនជារឿងល្អឡើយ ពោលគឺធ្វើឲ្យអាប់អោនដល់តម្លៃសិល្បៈខ្មែរទៅវិញ។.ពួកគេបានចាត់ទុកអ្នកសិល្បៈជាមនុស្សរបស់មហា ជន ហេតុការសម្រេចធ្វើអ្វីមួយគួរមានការគិតពិចារិណា ហើយរូបភាព ស៊ិចស៊ីគួរកុំហួសហេតុពេក ខណះពេលការហ៊ានបញ្ចេញរូបស៊ិចស៊ីនេះក៏មិនអាចធ្វើអោយពួកគេល្បីដោយភាពថ្លៃថ្នូរនោះឡើយ។
យ៉ាងណាសម្រាប់ ដួង ម៉ានិច វិញ ភ្ជាប់ជាមួយរូបភាពស៊ិចស៊ីដែលនាងបញ្ចេញនេះ នាងក៏បានភ្ជាប់ជាមួយនឹងសារថា ខ្ញុំជឿជាក់លើខ្លួនឯង ជឿជាក់មនុស្សជុំវិញខ្លួន ដែលគាំទ្រព្រោះគ្រប់ជំហានក្នុងការបង្ហាញរបស់យើង មិនប្រាកដថាគ្រប់យ៉ាងសុទ្ធតែ ត្រូវនោះទេ ។
នាងបញ្ជាក់ថា សម្រាប់ខ្ញុំថ្ងៃនេះ មិនសុំអ្វីច្រើនសុំត្រឹមជាមនុស្សម្នាក់ដែលបានមានឱកាស ក្នុងការបង្ហាញសមត្ថភាពគ្រប់ទម្រង់គ្រប់ជំហានរបស់ខ្ញុំ ពេលដើរ(ត្រូវ)។

នាងថា ខ្ញុំតែងតែអរគុណខ្លួនឯងនិងមនុស្សជុំវិញខ្លួនតែបើក(ខុស) ខ្ញុំតែងតែផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង ព្រមក្នុងការទទួលយក។. ខ្ញុំសង្ឃឹមថាហ្វេនម៉ាក់ និច និងហ៊ានក្នុងការបញ្ចេញសមត្ថភាព ដើម្បីស្វែងរកភាពជាខ្លួនឯង ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង