ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី ស្នើឲ្យក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្មគ្មានការអនុញ្ញាតិទាំងអស់ រុះរើបដា បកស្ទីកគ័រចេញពីបង្គោលភ្លើង ដើមឈើនិងរបង ដោយទុកពេលអោយ១៤ថ្ងៃ

177

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានស្នើឲ្យ ក្រុមហ៊ុនដែលបានផ្សព្វផ្សាយពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតិទាំងអស់ត្រូវ រុះរើបដា និងបកស្ទីកគ័រចេញពីបង្គោលភ្លើង,ដើមឈើ ,របងអាគារសាធារណៈ របងការដ្ឋាន រមណីយ៏ដ្ឋានជាដើមដែលជាបច្ចយ័អាក្រក់ធ្វើឲ្យបាត់សោ ភណ្ឌ័ភាព សណ្តាប់ធ្នាប់និងបង្កភាពអនាធិបតេយ្យក្នុងទីក្រុង។

   ពាក់ព័ន្ធនឹងការងារនេះ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ  កាលពីព្រឹកថ្ងៃទី២៨កញ្ញានេះ បានសហការជាមួយ អាជ្ញាធរខណ្ឌទាំង១២ មន្ទីរពត៌មាន មន្ទីរវប្បធម៌និងវិចិត្រសិល្បះ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មRKS បានចុះបកស្តីកខរ័ដែលត្រូវគេបិទតាមបង្គោលភ្លើង,តាមដើមឈើ,របងអាគារ ការដ្ឋាននានាជាដើមដោយអនុវត្តព្រមគ្នាគ្រប់ខណ្ឌទាំង១២តាមចំណាររបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងកំណត់ហេតុនៃកិច្ចប្រជុំស្តីពីការណែនាំ និងចាត់វិធានការលើការបិទស្ទីកគរ័ និងដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មអនាធិបតេយ្យនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

    លោកស្រី ចន្ទ័ សុគន្ធា នាយិការទីចាត់ការអន្តរវិស័យនៃរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយសេចក្តីណែនាំ ក៏ដូចសេចក្តីជូនដំណឹងច្រើនលើកច្រើនសារ និងប្រើពេលយូមកហើយ។ប៉ុន្តែគេសង្កេតឃើញរូបភាពអនាធិបតេយ្យនេះនៅតែកើតមានដដែល។រដ្ឋបាលរាជធានីភ្នំពេញមិនអាចបណ្តែតបណ្តោយឲ្យកើតមានរូបភាពនេះបន្តកើតមានតទៅទៀតទេ ដើម្បីលើកកំពស់សោភណ្ឌភាព និងសណ្តាប់ធ្នាប់ទីក្រុង។ 

   ក្នុងកំណត់ហេតុនៃកិច្ចប្រជុំកាលពីថ្ងៃទីពុធ រដ្ឋបាលរាជធានីភ្នំពេញបានស្នើឲ្យ ក្រុមហ៊ុនដែលបានផ្សព្វផ្សាយពាណិជ្ជកម្មដោយគ្មានការអនុញ្ញាតិទាំងអស់ត្រូវ រុះរើបដា និងបកស្ទីកគ័រចេញពីបង្គោលភ្លើង,ដើមឈើជាដើមចេញឲ្យអស់ក្នុងរយះពេល១៤ថ្ងៃគិតចាប់ពីថ្ងៃនេះតទៅ។ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ត្រូវបញ្ឈប់សកម្មភាពដើរបិទស្គីកគរ័ និងចងបដាផ្សព្វផ្សាយពាណិជ្ជកម្មបែបអនាធិបតេយ្យតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង