ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ប្រដាល់សកលអាជីព ULTIMATE PRO BOXING គឺដើម្បីវាស់ស្ទង់សមត្ថភាព

95

ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានលើកឡើងថា ការរៀបចំកម្មវិធី ប្រដាល់សកលអាជីព ULTIMATE PRO BOXINGនៅថ្ងៃទី៦ខែតុលាឆ្នាំ២០២២នេះគឺដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករ
ប្រដាល់ជម្រើសជាតិកម្ពុជាក៏ដូចជាពង្រឹងដល់ការរៀបចំកម្មវិធីប្រកួតសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍នេះគឺដើម្បីផ្ដល់ឱកាសឲ្យកីឡាករជម្រើសជាតិគាត់បានចូលរួមប្រកួតឲ្យបានច្រើន មុនពេលឈានទៅដល់ការប្រកួត នៅកម្រិតអន្តរជាតិ។
លោកបានមានប្រសាសន៍បន្ថែមថា សម្រាប់កម្មវិធីនេះ គឺយើងផ្ដោតក្នុងទិសដៅ ធ្វើយ៉ាងណាឲ្យកីឡាករ មានសកម្មភាពប្រកួត ដើម្បីដកស្រង់បច្ចេកទេសកម្រិតក្នុងប្រទេស មុនពេលពួកគាត់ឈានទៅរកការប្រកួតលក្ខណៈអន្តរជាតិ។
បើប្រៀបធៀបជាមួយប្រភេទកីឡាប្រដាល់ផ្សេង គឺគាត់មានឱកាសបានប្រកួតច្រើន។

ប៉ុន្តែប្រដាល់សកលយើងមិនមានឱកាសប្រកួតប្រចាំសប្ដាហ៍នៅតាមស្ថានីយទូរទស្សន៍ឡើយ។ ដោយ មូលហេតុនេះហើយ ទើបសហព័ន្ធសម្រេចបង្កើតការប្រកួតផ្ទាល់ខ្លួន ដែលទី១ គឺយើងផ្ដល់ឱកាសឲ្យកីឡាករទី២ដើម្បីពង្រឹងសមត្ថភាពនៃការវិនិច្ឆ័យរបស់មន្ត្រីគណៈកម្ម
ការអាជ្ញាកណ្ដាលចៅក្រម។មួយទៀតគឺយើងពង្រឹងលើការរៀបចំការប្រកួតឲ្យស្របតាមលក្ខណៈស្តង់ដារបច្ចេកទេស របស់សហព័ន្ធអន្តរជាតិ ដើម្បីឲ្យពួកគាត់អាចត្រៀមឆ្ពោះទៅរៀបចំ ពិសេសគឺសម្រាប់ស៊ីហ្គេមឆ្នាំក្រោយ។

ជុំវិញការប្រកួត នេះដែរសហព័ន្ធ ក៏មានចងក្រងក្បួនច្បាប់មួយចំនួន ដើម្បីឲ្យកីឡាករ ធ្វើយ៉ាងណា ប្រកួតឲ្យអស់សមត្ថភាព ហើយប្រសិនបើមន្រ្តីគណៈកម្មការរៀបចំការប្រកួត មើលឃើញថាប្រកួតមិនអស់សមត្ថភាពនឹងបណ្ដេញចុះពីលើសង្វៀន។បន្ទាប់ពីដេញចុះ
ហើយបើសិនសង្កេតឃើញហេតុផលមិនសមរម្យណាមួយនឹងមានការព្រមានឬដាក់វិន័យបន្ថែមទៀត នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង