ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌឫស្សីកែវ ពិនិត្យស្ថានភាពទឹកទន្លេ រួចបន្តសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចាស់ជរា ដែលមានលំនៅដ្ឋានកំពុងលិចលង់ការកើនឡើងនៃទឹកទន្លេ

70

 

ភ្នំពេញ៖នៅថ្ងៃទី 5 ខែ តុលា ឆ្នាំ 2022 លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទឹកទន្លេ តាមបណ្ដាសង្កាត់ ក្នុងខណ្ឌឫស្សីកែវ និងបានជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចាស់ជរា ដែលមានលំនៅដ្ឋានកំពុងលិចលង់ដោយ ការកើនឡើងនៃទឹកទន្លេនេះផងដែរ ។
ក្រោយពីបានពិនិត្យស្ថានភាពទឹកទន្លេរួចលោកអភិបាលបានដាក់ ផែនការជូនរដ្ឋបាលសង្កាត់ នៅតាមដងទន្លេរអោយធ្វើការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង