ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គង់ សំបូរលេចមុខមកវិញ ឯ ឯម ឡេងលីមិនខ្លាចស៊ូភើ ឆ័យ

115

​ភ្នំពេញ:លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២៩កញ្ញាអ្នកប្រដាល់កម្ពុជាគង់ សំបូរក្លិបអា
ណាចក្រប្រយុទ្ធខេត្តសៀមរាបជួបប្រកួតជាមួយអ្នកប្រដាល់បារាំងណាជីប ហ្ស៊េលូឌី(Najib D’Jeloudi)ដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​សំបូរបាត់មុខមួយរយៈហើយបន្ទាប់ពីការប្រកួតរបស់គេជួបបរាជ័យញឹកញាប់ពេកនោះ ។តាមពិតអ្នកប្រ
ដាល់រូបនេះវ៉ៃល្អតែពេលប្រកួតជាមួយអ្នកប្រដាល់បរទេសគេហាក់ដូចជាចាញ់ប្រៀបគូប្រកួតវ៉ៃចេញមិនរួចទៅវិញ
តែបន្តាប់ពីបាត់មួយរយៈវែងនេះមិនដឹងថាអ្នកប្រដាល់រូបនេះមានការប្រែប្រួលល្អ ឬ ក៏ធ្លាក់ចុះនោះទេ ។
​សំបុរល្អកែង ជង្គង់ និងទាត់ចេញបានល្អតែអ្នកប្រដាល់រូបនេះមុខជ្រាយណាស់ ។ គេមានប្រវត្តិប្រកួតចំនួន
៧០ដង ឈ្នះ៥៩ដង ចាញ់១១ដង ។

​ចំពោះអ្នកប្រដាល់បារាំងណាជីប ហ្ស៊េលូឌីវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរគេជា
អ្នកប្រដាល់បារាំងដែលហ្វឹកហាត់នៅប្រទេសថៃ ។ គេជាអ្នកប្រដាល់ថ្មីដែលមានប្រវត្តិប្រកួត៣៥ដង ឈ្នះ២៣ដងចាញ់១២ ដង ។

​សម្រាប់ជំនួបមួយនេះគឺជាឱកាសដ៏ល្អមួយសម្រាប់សំបូរស្ដារមុខ មាត់ឡើងវិញ ។បើគេឈ្នះគេនឹងមានទី
ផ្សារប្រកួតឡើងវិញតែបើនៅតែចាញ់ដដែលទេនោះតំនងជាលំបាកហើយ ។

​ចំពោះឯម ឡេងលីដែលពេលនេះគេជួបជ័យជំនះស្ទើរគ្រប់ការប្រកួតនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នក
ប្រដាល់ជើងខ្លាំងថៃស៊ូភើ ឆ័យ(Super Chhai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។
​ស៊ូភើ ឆ័យធ្លាប់ស្ពាយខ្សែក្រវាត់មួយពីស្រុកខ្មែរយកទៅស្រុកថៃ ។គេមានប្រវត្តិប្រកួតចំនួន១៣១ដង ឈ្នះ១១២ដង ចាញ់១៧ដង និងស្មើពិន្ទុ ២ ដង ។ ចំពោះឯម ឡេងលីវិញគេមានប្រវត្តិប្រកួតចំនួន៤១ដង ឈ្នះ៣២ដងចាញ់៨ដង និងស្មើពិន្ទុ ១ ដង ។ចាំមើលឡេងលីអាចតស៊ូជាមួយអ្នកប្រដាល់ថៃរូបនេះបានឬទេ ?

អត្ថបទដែលជាប់ទាក់ទង