សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothammatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះធ្វើឡើងនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា លោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ កំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការសិក្សាអប់រំ៕