អភិបាលខណ្ឌមានជ័យ បានទទួលទ័យទាន និងបច្ច័យពីព្រះសង្ឃគង់ នៅវត្តដំបូកខ្ពស់
ភ្នំពេញ៖នៅរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២
លោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ រួមជាមួយលោកស្រី ហួត ឃីម អភិបាលរង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និងសមាជិក សមាជិកា បានចូលរួមទទួលទ័យទានពីព្រះសង្ឃគង់នៅវត្តដំបូកខ្ពស់ ព្រះនាម ព្រះលិខិតធម្មនាថ ហាន គីមសយ ព្រះគ្រូសូត្រស្តាំ និងព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន ព្រះគ្រូសូត្រឆ្វេង វត្តដំបូកខ្ពស់ ដើម្បីទុកជាអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជា ទុកចុះជួយសួរសុខទុក្ខ និងធ្វើជាអំណោយសំរាប់ប្រជាពលរដ្ឋខ្វះខាត ក្រីក្រ និងជួបការលំបាកនានា នៅក្នុងទឹកដីខណ្ឌមានជ័យទាំងមូល។
លោកហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យថ្លែងព្រះអំគុណ យ៉ាងជ្រាលជ្រៅដល់ព្រះលិខិតធម្មនាថ ហាន គីមសយ ព្រះគ្រូសូត្រស្តាំ និងព្រះគ្រូសិរីសត្ថាចារ្យ ប្រាក់ ឌឿន ព្រះគ្រូសូត្រឆ្វេង វត្តដំបូកខ្ពស់ ដែលបានប្រទាននូវទេយ្យទាននិងបច្ច័យដល់សាលាខណ្ឌមានជ័យនាពេលនេះមានសារះសំច៊ខាន់ណាស់ដោយអាណាចក្រនិងព្ទ្ធចក្រចេះជួយគ្នាទៅវិញទៅមក។
មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖ទ័យទានរួមមាន៖- បាឡុងមាន៤២
- ឣង្ករ៤០បាវ ស្មេីនឹង ២០០០គីឡូក្រាម
- មី៥០កេះ - ទឹកដោះគោ២០០កំប៉ុង
- ស្ករស ៣៦០គីឡូក្រាម- ទឹកត្រី ១៥យួរ
- ទឹកស៊ីអ៉ីវ ១៦យួរ- និងបច្ចយ័ ៤ ៥០០ ០០០៛ (បួនលានប្រាំសែនរៀល) ៕