ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្រុញឲ្យស្នងការនគរបាលរាជធានី-ខេត្តចុះបង្រ្កាបគ្រឿងញៀនតាមផ្ទះសំណាក់ សណ្ឋាគារ និងក្លឹបកម្សាន្ត

112


ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការយុទ្ធនាការបង្កាប់គ្រឿងញៀនលើកទី៣ បានជម្រុញឲ្យស្នងការនគរបាល គ្រប់រាជធានី-ខេត្តទាំងអស់ត្រូវចុះឆែកឆេរ និងបង្រ្កាបគ្រឿងញៀនតាមផ្ទះសំណាក់ សណ្ឋាគារ និងក្លឹបកម្សាន្តទូទាំងប្រទេស ខណៈមានផ្ទះសំណាក់ សណ្ឋាគារ និងក្លឹមកម្សាន្តខ្លះលួចបើកឲ្យមានការប្រើប្រាស់នូវគ្រឿងញៀននោះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​​ខុសច្បាប់លើកទី៣ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិនោះលោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានប្រាប់ឲ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះបញ្ហាគ្រឿងញៀននៅតាមក្លឹមផ្ទះសំណាក់ សណ្ឋាគារនិងក្លឹបកម្សាន្តនានា ដោយមិនលើកលែងនោះឡើយ ។

បើតាមលោកនាយឧត្តមសេនីយ៍ មាស វិទ្ធិ ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានបញ្ជាក់ប្រាប់ដល់គ្រប់ស្នងការនគរបាលទាំងអស់ ត្រូវតែអនុវត្តន៍ឲ្យបានដាច់ខាត់ នូវប្រតិបត្តិការនេះដោយទទួលខុសត្រូវ តាមដែលសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យគោលនយោបាយការបង្រ្កាបគ្រឿងនេះ ទទួលបានលទ្ធផលល្អប្រសើរ ។

នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានប្រាប់ឲ្យដឹងពីខ្លឹមសារនៃកិច្ចប្រជុំថា​ គ្រប់ស្ថាប័នមានសមត្ថកិច្ច និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ត្រូវតែប្រើប្រាស់គ្រប់កម្លាំងសរុប មធ្យោបាយសរុប​ប្រកបដោយឆន្ទៈ​ខ្ពស់ ស្មោះត្រង់វិជ្ជាជីវ:​ ក្នុងការបង្ការ​ទប់ស្កាត់បង្កើនការងារ ផ្សព្វផ្សាយតាមគ្រប់រូបភាព​ពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ និងបង្រ្កាប​បទល្មើសគ្រឿងញៀន ឲ្យមានប្រសិទ្ធភាពខ្ពស់​ និងទទួលខុសត្រូវ។

សូមបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៥.៦៤១/៦,២០៥ករណី ឃាត់ខ្លួនជនសង្ស័យបាន ១១.២៧៥/១៣.៦៩១នាក់ ក្នុងនោះស្រី៩៤៤/១.២៦៩នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទសរុប ៤៩៨,៩៦/១៥៣,២៣គីឡូក្រាម និង៧៩០កញ្ចប់ កញ្ឆាក្រៀម ២៥,៩៦/៦៥,៣៥គីឡូក្រាម ញ្ឆាស្រស់ ១៤១.៦៨៣/២៣៤,២៨៣ដើម និងមធ្យោបាយ-សម្ភារៈ វត្ថុតាងមួយចំនួន ។

របាយការណ៍ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការរយៈពេល៩ខែនេះ ក្រុមការងារក៏បានអនុវត្តវិធានការរដ្ឋបាលបានចំនួន ២.៩៦៣លើក ក្នុងនោះ បានអញ្ជើញម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធមកស្តាប់ការណែនាំចំនួន ៨៨លើក ស្មើនឹង ១.២១៩នាក់ ស្រី ៦៦៩នាក់ និងចុះអបរំម្ចាស់ទីតាំងអាជីវកម្មចំនួន ២.៤៤៣គោលដៅ ក្នុងនោះមាន ផ្ទះសំណាក់ចំនួន៨០០ ផ្ទះជួល១៧១ ខារ៉ាអូខេ៣០៣ សណ្ឋាគារ២០៧ ក្លឹបកម្សាន្ត៦៣ បារបរទេស១៩២ និងខុនដូ២៥៣ និងផ្សេងៗ ៤៥៤ ៕

អត្ថបទដែលជាប់ទាក់ទង