ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិទ្យាស្ថានខេមអេដ បញ្ចប់ការប្រកួតបាល់ទាត់ ក្នុងសាលពានរង្វាននារី

71

ភ្នំពេញ៖ថ្ងៃទី១០តុលាម្សិលម៉ិញនេះការប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់នារីរបស់
វិទ្យាស្ថានខេអេដបានបញ្ចប់ជាស្ថាពរហើយ។ការប្រកួតដែលធ្វើឡើងនៅកីឡាដ្ឋានPremium Sport Club មានក្រុមជានិស្សិតរបស់
ខ្លួនចំនួន៨ក្រុមស្នើនឹង៧០នាក់។ចំពោះលទ្ធផលជ័យលាភី រួមមាន៖ ក្រុមម្ចាស់ជើងឯកក្រុម Black Mambas, ជើងឯករង ក្រុម The Green, លេខ៣ ក្រុម Daisy Squad, និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម Skyline ដែលក្រុមនេះដណ្តើមបានជ័យលាភីក្រុមលេងដោយយុត្តិធម៌(Fair
Play)ចំពោះកីឡាការិនី ហន ម៉ូលីដា ឈ្នះពានទាត់បញ្ជូលទីបានច្រើនជាងគេប្រចាំព្រឹត្តិការណ៍នេះ។

លោកខេស៊ីបា ណេតនាយកវិទ្យាស្ថានខេមអេដគូសបញ្ជាក់ថាគោលបំណងចម្បង
នៃការរៀបចំការប្រកួតកីឡាបាល់ទាត់ក្នុងសាលនារីនេះ គឺចង់ចូលរួមបញ្ជ្រាបវប្បធម៌កីឡា ក្នុងន័យគាំទ្រគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាដើម្បីបង្រៀនឱ្យកីឡាការិនីជានិស្សិតរបស់ខ្លួន បានបន្ធូរអារម្មណ៍តានតឹងក្នុងពេលសិក្សា តាមរយៈការចូលរួមប្រកួតកីឡា ដើម្បីសុខភាពមិត្តភាពសាមគ្គីភាព។
ជាមួយគ្នានេះការលេងកីឡានឹងបណ្តុះស្មារតីឱ្យនិស្សិតចេះតស៊ូចេះពីរបៀបប្រកួតប្រជែងចេះធ្វើការជាក្រុមក្រោមសម្ពាធ ដើម្បីស្វែងរកជ័យជម្នះ ហើយការលេងកីឡានេះផងដែរ ក៏ដើម្បីឱ្យនិស្សិតបានពង្រឹងស្មារតីតស៊ូក្នុងជីវិតទៀតផង។លោកជឿជាក់ថាបទពិសោធ ន៍ទាំងនេះ នឹងជំរុញឱ្យពួកគាត់ក្លាយជាអ្នកពុះពារឧបសគ្គហើយយកទៅអនុវត្តន៍ ក្នុងពេលពួកគេបំពេញការងារនាពេលខាងមុខក្រោយបញ្ចប់ការសិក្សាជំនាញរបស់ខ្លួននៅវិទ្យាស្ថានខេមអេដ។

នេះជាព្រឹត្តិការណ៍ទី១ក្រោយខកខាន២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ហើយពេលនេះត្រូវបានរៀបចំឡើងវិញ។ជាមួយនឹងការខិតខំបណ្តុះបណ្តាលធន ធានកីឡាករកីឡាការិនីជាច្រើនប្រភេទកីឡាដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនានាវិទ្យាស្ថានខេមអេដ ដ៏ដូចការផលិតធនធានឱ្យក្លាយជាជម្រើសជាតិ ត្រៀមការប្រកួតអន្តរជាតិនានាផងដែរ។
មាននិស្សិតខេមអេដមួយចំនួនបានក្លាយជាក្រុមជម្រើសជាតិបាល់បោះត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយពេលនេះកំពុងបង្កើនការហ្វឹកហាត់ នៅប្រទេសចិន។ការចំណាយធនធានថវិកាកម្លាំងកាយក្នុងការរៀបចំព្រឹត្តិការណ៍កីឡានានានេះគឺដើម្បីផលប្រយោជន៍របស់និស្សិតដែលនឹងក្លាយជាធនធានដ៏សំខាន់ដល់ក្រុមជម្រើសជាតិទៀតផង៕

អត្ថបទដែលជាប់ទាក់ទង