ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជួសជុលចាក់អ៊ុតបេតុង កៅស៊ូបេទីមីណឺ នៅមហាវិថីសហព័ន្ធរុស្ស៊ី គ្រោងនឹងបញ្ចប់នៅដើមខែវិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិនិងបុណ្យអ៊ុំទូក

86

 

ភ្នំពេញ៖ ការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺ នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅ គ្រោងនឹងបញ្ចប់រួចរាល់នៅថ្ងៃទី០៥វិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិនិងបុណ្យអ៊ុទូក។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១១តុលានេះថា៖ ដើម្បីសម្រួលដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យមន្ទីរសាធារណការ
និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទី មីណឺ នៅមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះមុន្នីវង្ស ដល់ស្ពានអាកាសចោមចៅ ហើយគម្រោងនេះ តាមការការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនេះ ត្រូវអោយរួចរាល់នៅថ្ងៃទី០៥វិច្ឆិកា ឬមុនពិធីបុណ្យឯករាជ្យជាតិនិងបុណ្យអ៊ុទូក។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា សម្រាប់គម្រោងនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់អ៊ុតបេតុងកៅស៊ូបេទីមីណឺនៅលើផ្លូវនេះ តែពេលយប់ប៉ុណ្ណោះ ពោលគឺចាប់អនុវត្តពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដើម្បីកុំអោយកកស្ទះចរាចររំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងមួយបងដែរ ដោយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងធ្វើចរាចរឆ្លងកាត់លើកំណាត់ ផ្លូវតំបន់នេះ សូមមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការរំខានក្នុងដំណើរការការដ្ឋាននេះ ៕

អត្ថបទដែលជាប់ទាក់ទង