ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ា ចុះពិនិត្យការទប់ទំនប់សម្រាប់ បង្ការការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងសង្កាត់កំពង់សំណាញ ក្រុងតាខ្មៅ

110

 

កណ្ដាល៖យោងតាមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកណ្ដាល បានចុះពិនិត្យមើលការទប់ទំនប់សម្រាប់បញ្ជៀសការលិចលង់លំនៅដ្ឋានរបស់បងប្អួនប្រជាពលរដ្ឋក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងនោះមានលើទំនប់ និងដាក់បាវខ្សាច់ ដោយប្រើប្រាស់កម្លាំងរបស់បញ្ជាការដ្ឋានអង្គរក្ស មន្ត្រីមន្ទីរអភិវឌ្ឍជនបទ និងកម្លាំងប្រជាការពារភូមិ សង្កាត់ ព្រមទាំងប្រើប្រាស់គ្រឿងចក្រកាយលើកទំនប់ផងដែរ។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានឧបត្ថម្ភដល់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ថវិកា ១លានរៀល និងកម្លាំងប្រជាការពារភូមិ សង្កាត់ ថវិកា ១លានរៀល៕

អត្ថបទដែលជាប់ទាក់ទង