ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលក្រុងសៀមរាប​ ឃាត់ខ្លួនលើជនសង្ស័យ០១​ នាក់​ ពាក់ព័ន្ធនិងករណីអំពើលួច (លួចម៉ូតូ+ទូរស័ព្ទ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

87

ក្រុងសៀមរាប:​ ​អធិការដ្ឋាននគរបាលក្រុងសៀមរាប​ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទី​ នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានជនសង្ស័យឈ្មោះ​ ស៊ឹម សិលា ភេទប្រុស អាយុ២៣ឆ្នាំ​ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានធ្វើសកម្មភាពផ្លោះរបងផ្ទះរបស់ឈ្មោះ​ ម៉. ស.ម.ល ភេទប្រុស អាយុ៥៣ឆ្នាំ​ រស់នៅភូមិកើតហេតុ ហើយបានដេកនៅលើដំបូងផ្ទះ លុះព្រឹកឡើងជនសង្ស័យខាងលើ ក៏បានចុះមកដីវិញ ក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះឃើញរាយកាណ៍ដល់សមត្ថកិច្ចយើង ចុះទៅនាំខ្លួនជនសង្ស័យខាងលើ យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា នៅយប់កើតហេតុខ្លួនមានបំណងលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋតាមបន្ទប់ជួល តែងងុយក៏បានដេកលើដំបូល លុះព្រឹកឡើងខ្លួនក៏បានចុះមកដីវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។ ជនសង្ស័យរូបនេះក៏បានឆ្លើយសារភាពទៀតថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទី ខ្លួនបានបើកទ្វារវាបន្ទប់ជួល ហើយធ្វើសកម្មភាពលួចទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកHUAWEI ពណ៌ខ្មៅ ដែលដាក់លើតុ រួចធ្វើសកម្មភាពចូលបន្ទប់ជួលមួយទៀត លួចយកសោរម៉ូតូ ហើយចុះមកក្រោមលួចយកម៉ូតូម៉ាកZOOMER X ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម,ស ពាក់ផ្លាកលេខ សៀមរាប១AE-៣៧៨៦ លេខតួ,លេខម៉ាស៊ីន ៥០៤៦៦៤៨ ចំនួន០១គ្រឿង គេចខ្លួន លុះដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១:០០នាទីយប់ ជនសង្ស័យបានផ្លោះរបងចូលផ្ទះខាងលើម្តងទៀតហើយបានធ្វើសកម្មភាពលួចទូរស័ព្ទម៉ាកiPad ចំនួន០១គ្រឿង បានលក់ទៅឲ្យបក្ខពួក(គេចខ្លួន)បានប្រាក់​ ចំនួន​ ៧ម៉ឺនរៀល ។

វត្ថុតាងដកហូតបាន៖ -ម៉ូតូខាងលើចំនួន ០១គ្រឿង , ទូរស័ព្ទដៃចំនួន០១គ្រឿង ។
យើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យលទ្ធផល វិជ្ជមាន ជាតំរុយមេតំហ្វេតាមីន ។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅ​ ការិយាល័យជំនាញ​ ដេីម្បីបន្តនិតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង