សំណង់ភូមិកីឡា និងចំណតយានយន្ដត្រូវបាន ឋត្រួតពិនិត្យបន្ថែម
ភ្នំពេញ៖គណៈអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានត្រួតពិនិត្យបន្ថែមលើការសាងសង់
ភូមិកីឡាសម្រាប់បម្រើដល់ការស្នាក់នៅរបស់ប្រតិភូកីឡាករកីឡាការិនីនិងចំណតយានយន្តសម្រាប់ពិធីបើកបិទជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ឲ្យកាន់តែគ្រប់ជ្រុងជ្រោយ។
នេះបើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC នៅក្រោយបញ្ចប់កិច្ចប្រជុំស្តីពីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOCដើម្បីពិភាក្សាការងារពាក់ព័ន្ធដំណើការសាងសង់អគារហេដ្ឋារចនា
សម្ព័ន្ធធានាដល់ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ប្រតិភូកីឡា កីឡាករ កីឡាការិនីជាតិ-អន្តរជាតិនៅភូមិកីឡា(Sport Village)និងការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធអមពហុកីឡ
ដ្ឋានជាតិមរតកតេជោនិងការងារពាក់ព័ន្ធមួយចំនួនទៀតដើម្បីសម្រួលដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍។
លោកវ៉ាត់ ចំរើនមានប្រសាសន៍ថាការរៀបចំការស្នាក់នៅក្នុងភូមិកីឡាសម្រាប់ចំនួន
មនុស្សជាង ៤,០០០នាក់ ដោយអ្នកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុនសាងសង់ភូមិកីឡា បានអះអាងនៅក្នុងអង្គប្រជុំយ៉ាងជាក់ច្បាស់ហើយថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នឹងត្រូវបិទការដ្ឋានសាងសង់ហើយត្រូវបំពាក់ការតុបតែងលម្អដោយគណៈកម្មការរៀបចំ
បន្ទប់ស្នាក់នៅ។
ការរៀបចំតុបតែងបន្ទប់នេះ សម្រាប់ទទួលប្រតិភូ មន្ត្រីកីឡា កីឡាករ កីឡាការិនី ក្នុងរង្វង់ជាង ៤,០០០នាក់។ «ពេលនេះ នៅភូមិកីឡា គឺសម្រេចបានចំនួន ៣,៧០០គ្រែហើយៗបន្ទប់សម្រាប់ការហូបចុកស្នាក់នៅនៃចំនួននេះគឺ១០០%នឹងប្រគល់ជូនគណៈកម្មាធិការជាតិ CAMSOC នាចុងខែធ្នូ ឆ្នាំ២០២២។
បញ្ហាសំខាន់មួយទៀតគឺចំណតរថយន្តនៅពហុកីឡដ្ឋនជាតិមរតកតេជោក្នុងពេលពិធីបើកបិទស៊ីហ្គេមជាផ្លូវការដែលមានមនុស្សចំនួន៦ម៉ឺននាក់ចូលរួមដោយត្រូវកំណត់ការរៀបចំឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ សម្រាប់ចំណតរថយន្តរបស់មហាជន ភ្ញៀវ VIP និងចំណតរបស់ប្រតិភូកីឡា។ពេលនេះឯកឧត្តមបណ្ឌិតថោងខុនបានត្រួតពិនិត្យលើគម្រោងចំណតយានយន្តនេះ ឲ្យមានរបៀបរៀបរយ និងមានសោភ័ណភាពផងដែរ។
កិច្ចប្រជុំដ៏មានសារសំខាន់មួយនេះសម្រេចបាននូវលទ្ធផលល្អប្រសើរមួយជំហាន
ទៀតទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្រៅពហុកីឡដ្ឋានមរតកតេជោនិងផ្នែកខាងក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ មុនពេល១០០ថ្ងៃនៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជានឹងប្រារព្ធពិធីរាប់ថយក្រោយ១០០ថ្ងៃដោយមានអ្នកជំនាញការមកពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ប្រធានក្រុមប្រតិភូ នៃប្រទេសនីមួយៗ មកត្រួតពិនិត្យមើលផងដែរ។
លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា មុនរយៈពេល១០០ថ្ងៃ នៃស៊ីហ្គេម ២០២៣នេះផងដែរ កម្ពុជានឹងរៀបចំកម្មវិធីដ៏ធំមួយនៃការត្រៀមខ្លួនរួចរាល់ (CAMBODIA READY) គ្រប់ទម្រង់ គ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីឲ្យអាស៊ីអាគ្នេយ៍នឹងបានមើលឃើញពីការត្រៀមខ្លួនរួចរាល់
របស់កម្ពុជា ដើម្បីជំរុញឲ្យការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ទទួលបានជោគជ័យ។
ការខិតខំរៀបចំទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ជាដំណាក់កាលៗនេះគឺដើម្បីកិត្តិយសសេចក្តីថ្លៃថ្នូរបស់ជាតិយើងទាំងមូល៕