គំនិតឡឺកឺ ៖ បញ្ហាសំខាន់ទាំង៥
ភ្នំពេញ ៖ អ្នកអាចសួរខ្ញុំថាតើក្នុងជីវិតអ្វីដែលសំខាន់ ? វាជាសំនួរមានពហុចម្លើយព្រោះឡគេអា
ឆ្លើយទៅតាមការយល់ឃើញ ឬ តាមអារម្មណ៍របស់គេ ។
សម្រាប់ខ្ញុំដែលធ្លាប់នៅកៀកនឹងព្រះឥន្ទ្រខ្ញុំមានការយល់ដឹងច្រើនពីរឿងល្អនិងរឿងអាក្រក់។រឿងសំខាន់ចំនួន៥ដែលមនុស្សម្នាកៗគួរតែជ្រើសរើសដាក់ជាគ្រឿងអលង្ការលម្អជីវិត
នោះមានសេចក្ដីស្នេហា មិត្តភាព ការពិត ភាពស្មោះត្រង់ និងការគោរព ។
សេចក្ដីស្នេហាវាមិនមែនសំដៅតែទៅលើការស្រឡាញ់គ្នារវាងបុរស និង ស្ដ្រីនោះទេ
តែវាជាសេចក្ដីស្នេហារវាងឧ៍ពុក ម្ដាយ បងប្អូន ញាតិមិត្តជិតខាង ពិសេសគឺសេចក្ដីស្នេហាជាតិ រួមជាមួយថ្នាក់ដឹកនាំជាតិ ។
មិត្តភាព ! វាមិនដែលមាននរណាម្នាក់រស់នៅក្នុងភាពឯកោបាននោះទេមានតែមនុស្ស
ដែលមានស្មារតីខុសប្រក្រតីទើបរស់នៅដោយគ្មានមិត្តភាពបាន ។
ការពិត ! ជាមនុស្សត្រូវតែហ៊ានទទួលស្គាល់ពីការពិត។អ្វីដែលយើងធ្វើបានឬ ធ្វើមិន
បានត្រូវតែហ៊ានទទួលស្គាល់កុំរបៀបមិនចេះហើយធ្វើឬក្សជាអ្នកចេះដោយសារតែខ្លាចគេថាខ្លួនអន់នោះទេ ។
ភាពស្មោះត្រង់ ! ការរស់នៅដោយខ្វះភាពស្មោះត្រង់យូរៗទៅអ្នកនឹងក្លាយជាមនុស្ស
ឯកោ ។អ្នកអាចកុហកអ្នកដទៃបានតែម្ដង ឬ ២ដងប៉ុណ្ណោះតែបន្ទាប់ពីនោះអ្នកនឹងមានតម្លៃមិនខុសពីសម្រាមឡើយ ។
ការគោរព ! ជាមនុស្សបើចង់ឲ្យគេគោរពយើងទាល់តែយ់ងគោរពគេដែរ។គោរពមិន
មែនមានន័យថាឲ្យតែគេមានងំណាច ឬ មានលុយជាងយើងៗត្រូវតែអោនក្បាល ឬ សំពះនោះទេ ។តែវាជាការឲ្យតម្លៃគ្នាទៅវិញទៅមក ។
ក្នុងជីវិតរបស់មនុស្សម្នាក់ៗប់គ្មានរបស់ទាំង៥នេះទេអ្នកនឹងក្លាយជាមនុស្សដែលមិនមានប្រយោជន៍ឡើយ ។
តែសម្រាប់អ្នកខ្លះគេយល់ថាក្នុងជីវិតមនុស្សលុយកាក់ ភាពហ៊ឺហារ ដែលមានស្រី
ស្អាតកំដរគ្រប់ពេលនោះទើបជារឿងសំខាន់។ខ្លះគេថាមានឡានទំនើបជិះនោះទើបជារឿងសំខាន់។ចុះខ្ញុំមានថាខុសឯណាព្រោះនោះជាសំណួរដែលមានពហុចម្លើយហ្នា ៕