ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១៦តុលានេះនរណា នឹងឈ្នះក្នុងព្រឹត្តិការណ៍ ដណ្ដើមខ្សែក្រវាត់ពិជ័យសេនា

90

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀ បាញ់វគ្គវិលជុំក្នុងពូលថ្ងៃទី១៦តុលាខាងមុខនេះមានអ្នកប្រដាល់២គូទៀតហើយដែលត្រូវប្រយុទ្ធគ្នា ។
អ្នកខ្លាំងជាយដែនឃុន បូរ៉ាក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យត្រូវជួបប្រកួតជាមួយ
អ្នកប្រដាល់ជាមួយអ្នកប្រដាល់សូត្រ វាសនាក្លិបបក្សីស្លាបដែក ។
អ្នកប្រដាល់ទាំង២រូបនេះមួយប្រកួតដំបូងរបស់គេសុទ្ធតែបានទទួលជ័យជំនះដូចគ្នា។
ឃុន បូរ៉ាមួយប្រកួតដំបូងរបស់គេឈ្នះគង់ ហ៊ូវក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបដោយពិន្ទុ។
ការប្រកួតកាលនោះទោះបីអ្វីៗហាក់ដូចជាតឹងតែងបន្តិចមែនក៏ដោយតែបចប់ការប្រកួតបូរ៉ាជាអ្នកឈ្នះ ។សូមបញ្ជាក់ថាកណ្ដាប់ដៃ ជង្គង់កែងរបស់បូរ៉ាគឺកំប្លេរតែម្ដង ។

ចំពោះសូត្រ វាសនាវិញកំព ស់គេក៏ល្អការវ៉ៃចេញរហ័សកណ្ដាប់ដៃ កែងនិងជង្គង់របស់
គេបើនរណាហ៊ានប្រហែសច្បាស់ជាហូរឈាមហើយ។ជាអ្នកឈ្នះនៃការប្រកួតលើកទីមួយ
ដូចគ្នាតើការប្រកួតលើកទី២នេះនរណាចាញ់ នរណាឈ្នះ ?សុមបញ្ចាក់ថាក្នុងការប្រកួត
លើកទី១សូត្រ វាសនាប្រើជង្គង់ផ្ដួលពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្សឲ្យសន្លប់នៅទឹកទី៣។
ប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះដែរគង់ ហ៊ូវក្លិបគុហារព្រហ្មជ័យប្រកួតជាមួយ
ពុទ្ធ សំបូរក្លិបគុហារព្រហ្នមជ័យប្រកួតជាមួយពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្សដែលជាអ្នកចាញ់ក្នុងការប្រកួតដំបូងដូចគ្នា ។
ជំនួបនេះនរណាជាអ្នករកបាន៣ពិន្ទុមុនគេបន្ទាប់ចាញ់ដូចគ្នានៅក្នុងការប្រកួតដំបូង
នោះ ?ទំនងជាគង់ ហ៊ូវហើយដែលអាចរកបាន៣ពិន្ទុនោះ។

ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិវិញនោះឡៅ សៃណេតក្លិបបញ្ជាការ
ដ្ឋានទ័ពពិសេសជួបជាមួយអ្នកប្រដាល់ម៉ាឡាស៊ីLWANដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
ព្រំ សំណាងក្លិបថ្នល់ទទឹងគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ថៃDam Kaosanដែលប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ។
ការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់រួមជាវិញនោះអ្នកប្រដាល់មិត្តរមលីក្លិបមេសថ្ងកខេត្តស្វាយរៀងប្រកួតជាមួយម៉ៅសុធាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង