ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៊ីយ៉ាស្នូកឃ័រ៖ ការប្រកួតកីឡាជាតិលើកទី៣ កឺជាការពង្រឹងសមត្ថភាព

120

ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ានិងស្នូកឃ័រកម្ពុជា លោក ម៉ារ៉ា សុជាតិ បាននិយាយ ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គឺឱកាសសម្រាប់អត្តពលិក និងមន្រ្តីបច្ចេកទេស ពង្រឹងសមត្ថភាព ត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ការប្រកួតកីឡាជាតិលើកទី៣នេះ សហព័ន្ធបានដាក់៦វិញ្ញាសា ស្នូកឃ័រ ៤វិញ្ញាសា ប៊ីយ៉ាភូល ២វិញ្ញាសា ដោយមានអត្តពលិកដែលមានសក្តានុពល ២០នាក់ មកពីបណ្តារាជធានី-ខេត្ត ចំនួន៦ ធ្វើការប្រកួតប្រជែង។ ការប្រកួតខាងលើនេះ នឹងអាចស្វែងរកកីឡាករល្អ មកពីបណ្តារាជាធានី-ខេត្ត ជ្រើសរើសយកមកធ្វើការហ្វឹកហាត់ ពីគ្រូជំនាញរបស់សហព័ន្ធ ជាមួយក្រុមជម្រើសរើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតកម្រិតអន្តរជាតិធំៗ ជាពិសេសស៊ីហ្គេមបន្តបន្ទាប់ ដើម្បីដណ្តើមមេដាយ និងមោទកភាពជូនជាតិ។

សម្រាប់កីឡាជាតិនេះដែរសហព័ន្ធបានត្រៀមទីតាំងចំនួន៣គឺក្លឹបដែលមានកម្រិតស្តង់ដារចំនួន២ និងសណ្ឋាគារធំមួយជាមួយនឹងការរៀបចំយ៉ាងយកចិត្តទុកដាក់ពីមន្រ្តីបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាលរបស់សហព័ន្ធ ដើម្បីអោយការប្រកួតនេះ ទទួលបានជោគជ័យ។ នេះ ជាការបញ្ជាក់បន្ថែមរបស់លោក ម៉ារ៉ា សុជាតិ។
លោកអគ្គលេខាធិកាទទួលស្គាល់ថាទោះជាមាន បញ្ហាប្រឈមខ្លះៗរបស់សហព័ន្ធ គឺកីឡាការិនីមិនមានចូលរួមប្រកួតកម្រិតជាតិនិងអន្តរជាតិទេតែក្នុងនាមសហព័ន្ធនិងជួសមុខអោយប្រធានសហព័ន្ធយើងនឹងខិតខំប្រឹងប្រែងបណ្តុះបណ្តាលស្វែងរកនិងលើកទឹកចិត្ត
អោយស្រ្តីចូលរួមលេងនិងហ្វឹកហាត់កីឡាប៊ីយ៉ានិងស្នូកឃ័រអោយបានច្រើនដើម្បីស្វែងរកកីឡាការិនីតំណាងកម្ពុជាធ្វើការប្រកួតកម្រិតអន្តរជាតិដូចកីឡាការិនីស្រួងភាវីដែលបច្ចុប្បន្នកំ
ពុងប្រកបអាជីពនៅប្រទេសកូរ៉េខាងត្បូងនិងជាជម្រើសជាតិផ្នែកនារីដែលមានសក្តានុពលលើវិញ្ញាសាប៊ីយ៉ាការ៉ុមត្រៀមដណ្តើមេដាយជូនកម្ពុជានៅព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ារ៉ា សុជាតិ បានបន្តថា បញ្ហាប្រឈមមួយទៀត ដោយសារថា បច្ចុប្បន្នមានអ្នកលេងច្រើន តែមិនមានអ្នកចង់ធ្វើជាអាជ្ញាកណ្តាល ចៅក្រមនោះទេ គឺពិបាក ពួកគាត់ចង់តែលេងខ្លួនឯង តែចំពោះសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ ចំពោះអាជ្ញាកណ្តាលមន្រ្តីបច្ចេកទេសសម្រាប់ការប្រកួតថ្នាក់ជាតិនិងអន្តរជាតិដោយគ្រោង
នឹងជ្រើសរើសពីតំណាងក្លឹបទាំងអស់ទូទាំងប្រទេសពី៤នាក់ទៅ៦នាក់ដែលមានជំនាញផ្នែកកីឡាប៊ីយ៉ា និងចេះភាសា[បរទេស] អោយចូលរួមវគ្គបណ្តុះបណ្តាលពីគ្រូឧទ្ទេសអន្តរជាតិ មកពីសហព័ន្ធកីឡាប៊ីយ៉ាអាស៊ី ដើម្បីអោយសិក្ខាកាម ទទួលបានចំណេះជំនាញច្បាស់លាស់ ពីច្បាប់ និងនិយាមបច្ចេកទេស ពីការដាក់ពិន្ទុអោយបានត្រឹមត្រូវ លើវិញ្ញាសានីមួយៗ ជាពិសេសទទួលបានវិញ្ញាបនបត្រ និងទទួលស្គាល់ជាកម្រិតអន្តរជាតិ។
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២៣ គ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៩ ដល់ថ្ងទី៣០ ខែវិច្ឆិកាខាងមុខនេះ លើ៣៨ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ប្រភេទកីឡា ស្មើនឹង៤០៥វិញ្ញាសា នៅទីតាំង៥កន្លែងគឺ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប នាពហុកីឡដ្ឋានមរតកតេជោ៕

អត្ថបទដែលជាប់ទាក់ទង