ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ផ្ដល់អំណោយជាសម្ភារៈសិក្សានិងថវិកាដល់ក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាបឹងប្រិយ៍

108

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៣ខែតុលាឆ្នាំ២០២២លោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញដែលអមដំណើរដោយអភិបាលរង ខណ្ឌ.ប្រធានការិយាល័យ ព្រមទាំងមន្ត្រីរដ្ឋបាលខណ្ឌជាច្រើនរូបទៀតដោយបាន ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និង ចែកនូវសម្ភារៈសិក្សានិងថវិកា ដល់ក្មួយៗជាសិស្សានុសិស្សនៅសាលា បឋមសិក្សាបឹងប្រិយ៍ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ.ប៊ិច.ខ្មៅដៃ.ជ័រលប់.និង ថវិកា១មុឺមរៀលផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ បានក្រើនរំលឹកទៅដល់ក្មួយៗ ជាសិស្សានុសិស្សអោយខិតខំសិក្សារៀនសូត្រអោយក្លាយខ្លួនជាសិស្សពូកែនិងជាកូនល្អ .សិស្សល្អ .ជាទំពាំងស្នងឫស្សីហើយត្រូវចៀស អោយឆ្ងាយពីគ្រឿងញៀនពោលគឺត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង