ចាយមួយម៉ឺនដុល្លាសម្រាប់សម្ភារៈហ្វឹកហាត់ និងហេដ្ឋារចនាសម្ព័ន្ធចំបាប់
ភ្នំពេញ:លោកCassey Barnet ដែលជាអនុប្រធាន សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលគេស្គាល់ជាទូទៅថាជាម្ចាស់វិទ្យាស្ថានCam Ed Busness School នោះបានចំណាយថវិកាផ្ទាល់ខ្លួន របស់លោកប្រមាណជា១០.០០០ដុល្លារដើម្បីទិញសម្ភារៈហ្វឹកហាត់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅអគារហាត់ចំបាប់ក្មុងស្ដាតអូឡាំពិក ។
សម្ភារៈហ្វឹកហាត់ទាំងនោះគឺជាឧបករណ៍សម្រាប់ហាត់កម្លាំង ហាត់បង្កើនសាច់ដុំ ព្រោះកីឡាចំបាប់ត្រូវការកម្លាំងគ្រប់ផ្នែកទាំងអស់ដូចជាចង្កេះ ដៃ ជើង ការលើកទម្ងន់ ព្រោះចំបាប់ត្រូវការបោក ត្រូវការការពារកុំឲ្យគូប្រកួតអាចបោកបាន ។
ចំពោះការកែលម្អហេដ្ឋារចនាសម្ព័ន្ធវិញនោះគឺជួសជុលបន្ទប់ទឹ់ក កន្លែងចំអិនអាហារ កន្លែងបរិភោគអាហារកន្លែងដេក ការធ្វើគ្រែបន្ថែមដើម្បីឲ្យកាន់តែមានផាសុខភាពជាងមុន ។
លោក Cassey Barnet បានថ្លែងប្រាប់បណ្ដាញសារពត៌មាន ក្នុងស្រុកថាកីឡាជម្រើសជាតិធំៗបន្ទាប់ពី ហាត់ចប់គេត្រឡប់ទៅដេកនៅផ្ទះរៀងៗខ្លួន ចំពោះកីឡាថ្នាលគេត្រូវដេកនៅកន្លែងហ្វឹកហាត់ ។ហេតុនេះគេត្រូវមាន
របបហូបចុកត្រឹមត្រូវ កន្លែងដេកសមរម្យដើម្បីលើកទឹកចិត្តពួកគេ និងឲ្យពួកគេសប្បាយចិត្តក្នុងការហាត់ ។ លោកបន្តថាពួកគេក្មេងៗដែលជា ថ្នាលត្រៀមប្រជែងយកមេដាយឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ។
លោកធិន វិចិត្រដែលជាអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់ កម្ពុជាបានឲ្យដឹងដែរថាមកទល់ពេលនេះលោក Cassey Barnetចំណាយលុយផ្ទាល់ខ្លួនរបស់លោក មកជួយចំបាប់អស់ មិនតិចជាង២០០.០០០ដុល្លារឡើយ ។លោក ចំណាយលើការហូបចុករបស់កីឡាករ-កីឡាការិនីថ្នាល គិតទាំងការសិក្សារបស់ពួកគេ ព្រោះសហព័ន្ធមិនអាចឲ្យគេ
ហាត់ដោយមិនបានទទួលការសិក្សាឡើយ ។