ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ និងគណៈប្រតិភូ កំពុងអង្គុយនៅលើ កៅអីកម្ពុជាក្នុងមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៣

514

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ជូនបងប្អូនជនរួមជាតិពេលនេះ ខ្ញុំកំពុងអង្គុយនៅលើ កៅអីកម្ពុជាក្នុងមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៣។ ថ្ងៃត្រង់នេះខ្ញុំនឹងឡើង ថ្លែងសុន្ទរកថានិងពេលល្ងាចខ្ញុំ
និងជួបអគ្គលេខាអង្គការសហប្រជាជាតិ។ ពាក្យខ្មែរថាដេញទាន់កុំជាន់កែង ប៉ុន្តែ
ពួកបោកប្រាស់នៅកម្ពុជា ពិសេសទណ្ឌិតរត់ចោលគុកបើមិនជាន់ កែងមិនរាងចាលទេ។ ឯការទៅអាមេរិកមិនអោយជាន់ដី? ឯណាទៅដែលអសនៈនៅអង្គការ សហប្រជាជាតិត្រូវបានព្យូរ?
ឯណាទៅដែលគេមិនអោយប្រតិភូលោកហ៊ុន សែនចូលរួមប្រជុំ?
អ្នកបោកប្រាស់គេគួរទៅរៀនថែមទៀត។ឯអ្នកជឿគេបោកគួរមានការអៀនខ្មាសផងដែរ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕

អត្ថបទដែលជាប់ទាក់ទង