សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងអង្គការសហប្រជាជាតិ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការណ៍របស់សម្តេចនៅក្នុងកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ សុន្ទរកថាបានបញ្ចប់នៅម៉ោងប្រមាណ១៖០៣នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ម៉ោងនៅកម្ពុជា។
ក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហាធំៗដែលកំពុងប្រឈមនៅលើពិភពលោក ក៏ដូចជាសមិទ្ធផលជាច្រើនរបស់កម្ពុជាដែលសម្រេចបាន។