ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ស្លាប់​៥​នាក់​ របួស​៨​នាក់​

114

​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៧​លើក​(​យប់​
៥​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៥​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ៦​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ ២​នាក់​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល
​គ្រោះថ្នាក់​ ១០​នាក់​(​យប់​៦​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង​ ៧​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១១​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​
៧​គ្រឿង​ រថយន្ត​តូច​ ១​គ្រឿង​ រថយន្ត​ធំ​ ៣​គ្រឿង​ ។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៣​លើក​(​ស្លាប់​១​នាក់​)​ ,​ មិន​ប្រកាន់​ស្តាំ​ ២​លើក​(​ស្លាប់​២​នាក់​),​ ស្រវឹង​ ១​លើក​(​ស្លាប់​១​នាក់​)​ និង​បត់​គ្រោះថ្នាក់​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ផ្លូវ​ខេត្ត​ ២​លើក​ ផ្លូវលំ​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​តូច​ ២​លើក​ រថយន្ត​ធំ​ ២​លើក​ ។​​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​,​ កំពង់ធំ​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​)​ របួស​៣​នាក់​(​ស្រី​២​នាក់​),​ តាកែវ​ ១​លើក​ ស្លាប់​១​នាក់​,​ ប៉ៃលិន​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ និង​ខេត្តស្វាយរៀង​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២៨​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-២៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​
២២៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១១៣​នាក់​ របួស​សរុប​ ២៨៩​នាក់​ របួសធ្ងន់​ ២១៦​នាក់​ របួសស្រាល​ ៧៣​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង