ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកម៉ក សុខា៖ ការលើកកម្ពស់អនាម័យ នៅក្នុងតំបន់បរិស្ថាន ប្រឈមមិនអាចធ្វើតែម្នាក់ឯង បានទេ ត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

1,269

ភ្នំពេញ៖ លោក ម៉ក សុខា បានបញ្ជាក់ថា៖
ការលើកកម្ពស់អនាម័យនៅ ក្នុងតំបន់បរិស្ថានប្រឈមមិនអាចធ្វើតែម្នាក់ឯងបានទេដោយទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខណៈតំបន់ប្រឈមទាំងនោះមានបញ្ហាខុសៗគ្នា ។
លោក ម៉ក់ សុខា ប្រធានកម្មវិធីលើកកម្ពស់អនាម័យនៃអង្គការWaterAid បានមាន ប្រសាសន៍ថា តំបន់បរិស្ថានប្រឈមគឺសំដៅទៅលើទីជនបទ ដែលពិបាកក្នុងការ សាងសង់បង្គន់អនាម័យធម្មតាៗ ឬការប្រើបង្គន់អនាម័យសាមញ្ញដែលទំនងជាបំពុល បរិស្ថានជុំវិញ ជាពិសេសប្រភពទឹកក្រោមដី និងប្រភពទឹកលើដី ។ ក្នុងនោះ តំបន់បរិស្ថានប្រឈម រួមមាន តំបន់ដែលមានសហគមន៍រស់នៅបណ្តែតទឹកជាប្រចាំ តំបន់ទទួលរងទឹកជំនន់តិចតួច មធ្យម និងធ្ងន់ធ្ងរ តំបន់ដែលមានទឹកក្រោមដីនីវ៉ូខ្ពស់ តំបន់ដែលមានដីរឹងឬថ្ម តំបន់ខ្វះទឹក ជាដើម ។
លោកបានបន្តថា ក្រសួង ស្ថាប័ន និងអង្គការដៃគូ ដែលកំពុងតែធ្វើការងារទៅលើបញ្ហាតំបន់ប្រឈមទាំងនេះ គឺតែងតែមានកិច្ចប្រជុំជាបន្ត បន្ទាប់ ក្នុងការកំណត់យុទ្ធសាស្ត្រ ក៏ដូចជាកំណត់ផែនការជាក់លាក់ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យអត្រាអនាម័យនៅក្នុងប្រទេសកម្ពុជា អាចសម្រេចបាន១០០ភាគរយ ទៅតាមផែនការគ្រោងទុក ។ ដូច្នេះហើយការងារនេះ ត្រូវតែមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ជាពិសេសប្រជាពល រដ្ឋ ដោយមិនអាចធ្វើតែឯងឬក៏មានដំណោះស្រាយតែមួយនោះទេ ដោយសារតំបន់បរិស្ថានប្រឈម មានស្ថានភាពខុសៗគ្នាច្រើន ។ ការលើកកម្ពស់អនាម័យនៅក្នុងតំបន់ប្រឈមមិនអាចធ្វើតែម្នាក់ឯងបានទេ ប្រសិនបើយើងមិនមានកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសពីវិស័យឯកជន អង្គការដៃគូ និងរាជរដ្ឋាភិបាល ហើយអ្វីដែលសំខាន់ពិសេសបន្ថែមពីលើនេះទៀត គឺគេប្រើពាក្យថា មិនអាចមានតែដំណោះ ស្រាយតែមួយទេ នៅក្នុងការដោះស្រាយចំពោះបញ្ហាប្រឈម ដោយសារតែប្រជាពលរដ្ឋគាត់ស្ថិតនៅក្នុងតំបន់ប្រឈមខុសៗគ្នា អ៊ីចឹងគាត់ត្រូវការដំណោះស្រាយ ក៏ដូចជារកប្រភេទនៃការដោះស្រាយនោះខុសៗគ្នាដែរ ដូច្នេះហើយជំនាញរបស់អង្គការដៃគូដែលគាត់កំពុងតែធ្វើ ហើយជំនាញរបស់មន្ទីរ ស្ថាប័នពាក់ព័ន្ធ ដែលគាត់បាននិងកំពុងធ្វើនោះ នឹងធ្វើឱ្យការងារពិភាក្សាទៅលើការលើកកម្ពស់អនាម័យក្នុងតំបន់ប្រឈមនោះ នឹងរិតតែផុស ផុលនិងកាន់តែមានប្រសិទ្ធ ភាពបន្ថែមទៀត។
សូមបញ្ជាក់ថា៖ អង្គការ WaterAid កំពុងធ្វើការដើម្បីធានាថា មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង មានទឹកស្អាត មានបង្គន់អនាម័យប្រើប្រាស់ និងអនាម័យល្អ ។ WaterAid ជាអង្គការអន្តរជាតិដែល មិនស្វែងរកប្រាក់ចំណេញ ធ្វើការនៅក្នុងប្រទេសចំនួន២៨ ដើម្បីផ្លាស់ប្តូរការរស់នៅរបស់ប្រជាជនក្រីក្រនិងជនងាយរងគ្រោះបំផុត ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង