ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ

41

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី១៧ ខែតុលា និងព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណី ទាំង២ ផ្សេងគ្នានោះរួមមាន:
– ករណីទី១ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ទទួលយកស្រ្តីមួយរូប មានជំងឺពោះវៀនដុះខ្នែង មានឈ្មោះ សំ ដាវី អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ ។
– ករណីទី២ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនប្រុសមួយរូប មានឈ្មោះ ណាង ទក អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានជំងឺបេះដូង និងមួយទៀត មានភ្ញៀវទេសចរណ៍ជាជនជាតិបរទេស មកពីភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មិនស្រួលខ្លួន ក៏បានស្នើសុំទៅពេទ្យដើម្បីព្យាបាលជាមួយគ្នាផងដែរ ។
ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព និងបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យហើយ៕

អត្ថបទដែលជាប់ទាក់ទង