ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តប៉ៃលិន និងបាត់ដំបង ចុះពិនិត្យទីតាំង ក្នុងភូមិសាស្ត្ររវាងខេត្តទាំងពីរ ដើម្បីផ្ទៀងផ្ទាត់ និងកែសម្រួលផែនទីភូមិសាស្ត្រក្នុងស្រុក និងខេត្តគោលដៅទាំង២ឱ្យបានច្បាស់លាស់

42

ប៉ៃលិន ៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ីឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំគណៈប្រតិភូ មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ជួបជាមួយគណៈប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្ររវាងខេត្តទាំងពីរ មានស្រុកសំឡូត ជាប់ជាមួយក្រុងប៉ៃលិន ស្រុកកំរៀង ជាប់ជាមួយស្រុកសាលាក្រៅ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងកែសម្រួលផែនទីភូមិសាស្ត្រក្នុងស្រុក និងខេត្តគោលដៅទាំង២ឱ្យបានច្បាស់លាស់ ។
គឺដើម្បីឆ្លើយតបតាមការណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាលនៃខេត្តទាំងពីរឲ្យបានត្រឹមត្រូវ ព្រមទាំងដោះស្រាយវិបត្តិជាច្រើនឆ្នាំកន្លងមក និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៃខេត្តទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង