ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ បិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣

60

ភ្នំពេញ៖ ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣រួមមាន៖
១. ភ្នាក់ងារទេសចរណ៍ នាគ ក្រហម (Neak Krohom Travel & Tours)
២. ការីទេសចរណ៍ អ ឌី អាយ ធួរ (R.D.I Tour)
៣. ការីទេសចរណ៍ ចំណូល ត្រាវែល & ធួរ (Chamnol Travel & Tour Co.,Ltd)។

ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ៕

អត្ថបទដែលជាប់ទាក់ទង