ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោល ណុប ចាន់ណារិន្ទ ៖ គណបក្សប្រជាជនកម្ពុជា កើតចេញពីវណ្ណ:កសិករ កម្មករ ពលករ និងបំរើប្រជាជនដោយស្មោះត្រង់

66

ភ្នំពេញ: លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ផ្សារថ្មី១ ខណ្ឌដូន ពេញ បានរំលឹកដល់ប្រធាន អនុប្រធានក្រុមបក្សមកពីភូមិទាំង១១ ក្នុងសង្កាត់ថា: គណៈបក្សប្រជាជនកម្ពុជា កើតចេញពីវណ្ណ:កសិករ កម្មករ ពលករ និងបំរើប្រជាជនដោយស្មោះត្រង់ឥតងាករេ ។

ការរំលឹកនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សសង្កាត់កាលពីល្ងាចថ្ងៃអង្គារ៍ទី១៨ ខែតុលា ឆ្នាំ២០២២ ខណ:ដែលប្រធានក្រុមបក្សតាមភូមិទាំង១១ បានមកជួបសំណេះសំណាល និងត្រៀមលក្ខណ: សម្បត្តិឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនាខែកក្កដា ឆ្នាំ២០២៣ ។
លោក ណុប ចាន់ណារិន្ទ បានបន្តថា: គណបក្សប្រជាជនកម្ពុជា មានប្រវត្តិ និងស្នាដៃច្បាស់លាស់ បានបំពេញតួនាទីភារកិច្ចតាមគោលនយោបាយរបស់ខ្លួន ដោយឈរលើគោលការណ៍ ឈរនៅខាងប្រជាជន ដើម្បីប្រជាជនមិនខ្លាចនឿយហត់ និងមិនប្រកាន់និន្នាការនយោបាយ ទាំងកាលពីអតីតកាល និងបច្ចុប្បន្នគណបក្សបានចាត់ទុកការលំបាករបស់ប្រជាជន គឺជាទុកលំបាករបស់ថ្នាក់ដឹកនាំគណបក្ស ។
លោក អនុប្រធានក្រុមការងារបានរំលឹកពីប្រវត្តិជាក់ស្តែងថា:  នៅឆ្នាំ១៩៥១ គណបក្សបានបង្កើតឡើង និងចូលរួមដឹកនាំចលនាតស៊ូរើបំរះចេញពីរបបអាណានិគមន៍និយម   ក្នុងកាល:ទេស:ប្រទេសជាតិ និងប្រជាជនដែលរងការជិះជាន់ពីពួកបរទេស ដ។ ឆ្នាំ១៩៧០-១៩៧៩ ប្រទេសជាតិ និងប្រជាជនស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាម ហើយបានបន្តធ្លាក់ចូលក្នុងរណ្តៅមរណ: គឺរបបកម្ពុជាប្រជាធិបតេយ្យ ។ ពេលនោះថ្នាក់ដឹកនាំបក្ស បានងើបឡើងធ្វើជាស្នូលដើម្បីរំដោះអាយុជីជីវិតប្រជាជនចេញពីសង្គ្រាម ចេញពីការធ្វើទុក្ខទារុណកម្ម និងការកាប់សម្លាប់ពីរបបប៉ុល ពត ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ របស់គណ:បក្សប្រជាជនកម្ពុជា បានយកអាយុជីវិតទៅប្តូរ ដើម្បីរំដោះ ប្រជាជន ប្រទេសជាតិឲ្យរស់រានមានជីវិត និងមានសិទ្ធសេរីភាពឡើងវិញនាថ្ងៃជ័យជម្នះ៧មករា ១៩៧៩  ។
លោក ណុប ចាន់ណារិន្ទ បន្តថា: ការកសាងប្រទេសជាតិ ការកសាងអាយុជីវិត ការកសាងធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមចាប់ពីក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ថ្នាក់ដឹកនាំពិតជាបានប្រឈមនឹងបញ្ហារាប់លានជំពូកដែលមិនអាចពណ៌នាបានឡើយ ។ ក្នុងនោះ គ្រាន់តែបងប្អូនបានដឹងថា យើងបានចេញពីបាតដៃទទេ ( ចំណុចសូន្យ ) ។ ដូចនេះយើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ការពារសមិទ្ធិផលដែលយើងទទួលបាននាពេលនេះឲ្យបានគង់វង់ និងកាន់តែល្អថែមទៀត ដោយមិនត្រូវមើលរំលងនូវអតីតកាលដែលប្រជាជនកម្ពុជាជួបប្រទះ និងស្នាដៃរបស់ថ្នាក់ដឹកនាំបក្ស ដែលបានដឹកនាំឲ្យមានការអភិវឌ្ឍដូចបច្ចុប្បន្ន ។
លោក ណុប ចាន់ណារិន្ទ បានសុំឲ្យប្រធាន អនុប្រធានក្រុមបក្សតាមភូមិទាំង១១ ក្នុងសង្កាត់ផ្សារថ្មីទី១ បន្តអំពើល្អ រួមប្រាស្រ័យផ្ទាល់ដល់លំដ្ឋានរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់ពេលវេលា  ពិសេសយកចិត្តទុកដាក់លើយុវជន ស្ត្រី ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនចាស់ជរា ឲ្យបានជាប់ជាប្រចាំ មិនត្រូវទុកគាត់ឲ្យនៅឆ្ងាយពីយើង និងត្រូវដោះស្រាយរាល់តំរូវការចាំបាច់ឲ្យបានទាន់ពេលវេលា ។
លោក ណុប ចាន់ណារិន្ទ សុំឲ្យក្រុការងារបក្សភូមិផ្សព្វផ្សាយគោលនយោ បាយគណបក្សឲ្យបានទូលំទូលាយ និងបានឧបត្ថម្ភថវិកាកំដរដៃចំនួន២ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង