ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លាំងមែន ផឹកស៊ី ចូលខារ៉ាអូខេអស់២០០ដុល្លារ និងជិះម៉ូតូកង់បី មិនឲ្យលុយ ហើយទាញកាំបិតប៉័ងតោ ដេញកាប់ ត្រូវចាប់ខ្លួន

91

ភ្នំពេញ៖ នគរបាលបានចាប់ខ្លួនបុរសម្នាក់ ដែលជិះម៉ូតូកង់បីមិនឲ្យលុយ និងចូលខារ៉ាអូខេផឹកស៊ី អស់ជាង២០០ដុល្លារ មិនឲ្យលុយ ហើយថែមទាំងយកកាំបិតប៉័ងតោដេញកាប់ទៀត កាលពីម៉ោង១និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេ ម៉ូន តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា បុរសម្នាក់ ចំណោមពីនាក់ ដែលបានប្រើអំពើហិង្សា ទៅលើម្ចាស់ម៉ូតូកង់បី មានឈ្មោះ​ ហេង ពេជ្រ​ អាយុ២៨​ឆ្នាំ មានទីលំនៅ​មិនពិតប្រាកដ​ ជាអ្នកដើរបបួលមិតភក្តិផឹកស៊ី ។ ចំណែកជនរងគ្រោះត្រូវជាម្ចាស់ម៉ូតូកង់បី មានឈ្មោះខឿន ប៊ុណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់កំបូល ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូកង់បី បានឲ្យដឹងថា មុនកើតហេតុ បានបើកម៉ូតូកង់បីមួយគ្រឿងពណ៌សពាក់ ស្លាកលេខកណ្តាល 1X-6208 ធ្វើដំណើរនៅលើដងផ្លូវ ២០០៤ លុះបើកមកដល់មូលដ្ឋានកងពទ័អាកាស តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ស្រាប់តែមានបុរសពីនាក់ បានហៅរូបគាត់ដឹកជូនទៅម្តុំអូដឹម រួចបន្តដំណើរមកទំនប់កប់ស្រូវ ដោយមិនបានឈប់ និងឲ្យលុយនោះទេ និងបានឲ្យដឹកបន្តដំណើរមកចូលខារ៉ាអូខេ នៅចំណុចកើតហេតុ ហើយបានឲ្យចាំដោយគិតតម្លៃ ៣៥០០០រៀល។ ក្រោយមកបុរសទាំងពីរ នាក់ បាននាំគ្នាចូលទៅផឹកស៊ីបាត់ដោយរង់ចាំរយៈពេលពីម៉ោង។ លុះមកដល់ម៉ោងកើតហេតុ បុរសពីនាក់បានចេញមកវិញ ហើយរូបគាត់ជាម្ចាស់ម៉ូតូកង់បី បានទារលុយ៣៥០០០រៀល ដែលជាតម្លៃចចារគ្នារួច ស្រាប់តែបុរសពីនាក់នោះ មិនបានឲ្យលុយនោះទេ ថែមទាំងបានវាយរូបគាត់មួយដៃ យកកាំបិតប៉័ងតោ ដេញកាប់ថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ។

ជាមួយគ្នានេះដែរ ម្ចាស់ហាងក៏បានទៅដាក់ពាក្យបណ្ដឹងជនសង្ស័យនេះ​ ដែលបបួលគ្នាមកផឹកស៊ី​ អស់ស្រាបៀរ៣កេះ និងម្ហូបអស់ជាច្រើនទៀត សរុបទៅ​អស់ជាង២០០ដុល្លារ​ មិនទាន់អោយលុយ។

សមត្ថកិច្ចបាននាំខ្លួនជនបង្ក និងភាគីរងគ្រោះ មកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាប១ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង