ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីកសិកម្ម ចាប់ផ្ដើម ជាផ្លូវការពិនិត្យទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះ ដោយ​ទឹក​ជំនន់

104

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម ចាប់ផ្ដើម ជាផ្លូវការពិនិត្យទីតាំង ដែលមានប្រជាពលរដ្ឋរងគ្រោះ ដោយ​ទឹក​ជំនន់ ដើម្បីចែកជូននូវជំនួយ សម្រាប់ស្តារឡើងវិញនូវការខូចខាត។

បន្ទាប់​ពី​ប្រជុំ​វាយ​តម្លៃ​និង​ចាត់ចែង​ការងារ​នៅ​ក្រសួង​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានធ្វើដំណើរតាម ឧទ្ធម្ភាគចក្រជាមួយ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះបំពេញបេសបេសកកម្មតាមខេត្ត និងចាប់​ផ្ដើម​ជា​ផ្លូវ​ការ ទៅតាម​បណ្តាទីតាំងដែលមានប្រជាពលរដ្ឋរងគ្រោះដោយ​ទឹក​ជំនន់ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាត។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការងារនេះ ចាំបាច់និងបន្ទាន់ណាស់ ដើម្បីធានាថា បងប្អូនប្រជាកសិករយើង លោកបានទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា នៅពេលដែលទឹកចាប់ស្រកទៅវិញ។

អត្ថបទដែលជាប់ទាក់ទង