ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនចោរគាស់ ដំបូលតូបចូលលួចអាយផែត

56

 

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០២ និង១៥នាទី ត្រង់ចំណុចហាងលក់ទូរសព្ទ័ដៃយីហោប្រណឹត ស្ថឹតនៅផ្ទះលេខ៩៣០ ផ្លូវជាតិ៥ ក្រុម៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ គឹម ម៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកេីតហេតុ មុខរបរលក់ទូរសព្ទ័ដៃ ។

ចំណែកជនសង្ស័យឈ្មោះ វ៉ន ផាន់ណា ហៅជាភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦៤០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។
ក្នុងនោះសមត្ថកិច្ច បានដកហូតសំភារៈ រួមមាន ៖ អាយផែតចំនួន០៣គ្រឿង ម៉ាកអាយហ្វូន (របស់ជនរងគ្រោះ) និងដង្កាប់ចំនួន០១(របស់ជនសង្សយ័) ។

សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម៉ោង២១ និង០០នាទី មុនពេលកេីតហេតុជនរងគ្រោះបានបិទទ្វាតូបលក់ទូរសព្ទ័របស់ខ្លួនរួចសំរាកក្នុងបន្ទប់លុះដល់ម៉ោង០២ និង១៥នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្រាប់តែលឺសំឡេងរុះរេីឥវ៉ាន់ ក៍បេីកកាមេរ៉ាសុវត្ថិភាពមេីលឃេីញជនសង្ស័យ កំពុងធ្វេីសកម្មភាពលួចអាយផែតរបស់ខ្លួន បានប្តឹងរាយការណ៍មកកំលាំងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបានភ្លាមៗ នៅកន្លែងកេីតហេតុ។

នៅចំពោះមុខកំលាំងជំនាញខណ្ឌ+ប៉ុស្តិ៍ បាននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ចំណែកអាយផែត បានប្រគល់អោយជនរងគ្រោះវិញ ៕

អត្ថបទដែលជាប់ទាក់ទង