ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ច្បាស់លាស់ហើយ អំពីកាលបរិច្ឆេទ នៃការប្រកួតកីឡាជាតិ

84

ភ្នំពេញ៖មុននេះបន្តិចការនិយាយពីការប្រកួតកីឡាជាតិគេនៅប្រើពាក្យថានឹធ្វើនៅក្នុងអម្លុងខែវិច្ឆិកាឆ្នាំ២០២២នេះ ។
នៅពេលនេះក្រសួងអប់រំយុវជននិងកីឡាដែលសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិចំនួន៣៨ រៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មាន៣៨ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ ដែលមានវិញ្ញាសា៤០៥ នៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

ចំពោះពិធីសម្ភោធន៍បើកការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង១៨:០០នាទី និងបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨:០០នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់បានដាក់មន្ត្រីបច្ចេកទេសដែលបានបណ្តុះបណ្តាលរួចឲ្យដើម្បីអនុវត្តការរៀបចំប្រកួតជាក់ស្តែងលើទីលានប្រកួតទទួលបានចំណេះដឹងនិងបទពិសោធន៍កីឡាករកីឡាការិនីបានវាស់
ស្ទង់គុណផលកីឡានិងទទួលបានបទពិសោធន៍នៃការប្រកួតរៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដារតំបន់រៀបចំពិធីបើកនិងបិទឲ្យស្របតាមស្តង់ដារហ្គេមជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ា
ហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតកីឡាជាតិធ្វើឡើងរៀងរាល់២ឆ្នាំម្ដង ។ការប្រកួតកីឡាជាតិលើកទី១ធ្វើនៅឆ្នាំ២០១៦ដែលកាលនោះកីឡាចំនួន១៤ប្រភេទ ត្រូវបានដាក់ឲ្យប្រកួត ។ការប្រកួតលើកទី២ធ្វើនៅឆ្នាំ២០១៨ដោយដាក់កីឡាចំនួន២៧ប្រភេទឲ្យប្រកួត។
ការប្រកួតកីឡាជាតិលើកទី៣គ្រោងនឹងធ្វើនៅឆ្នាំ២០២០តែដោយសារការរាតត្បាតនៃជម្ងឺកូវីដ១៩នោះទើបការប្រកួតកីឡាជាតិលើកទី៣ត្រូវបានអូសបន្លាយមកដល់ឆ្នាំ២០២២នេះ ៕

អត្ថបទដែលជាប់ទាក់ទង