ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Davis Cup ៖ កម្ពុជាឈ្នះម៉ុងហ្គោលី ៣ទល់០

100

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់DavisCupសម្រាប់ក្រុម៤ដែលធកំពុងធ្វើនៅប្រទេសបារ៉ែននោះសម្រាប់ក្រុមកម្ពុជា ដែលបានយកឈ្នះក្រុមប្រទេសប៊ូតាន៣សិតទល់០នោះកាលពីល្ងាចថ្ងៃទី១៨តុលាកម្ពុជាបានយកឈ្នះក្រុមម៉ុងហ្គោលី៣សិតទល់០បន្តទៀត ។
ដោយស្ថិតក្នុងពូល A ក្រុមកម្ពុជា ដែលធ្វើបានយ៉ាងល្អ បន្ទាប់ពីប្រកួតបើកឆាកពូកគេ ក៏បានយកឈ្នះក្រុមជម្រើសជាតិប៊ូតានក្នុងលទ្ធផល៣ទល់០ផងដែរកាលពីចុងសប្ដាហ៍កន្លងទៅ ។
សម្រាប់លទ្ធផលការប្រកួតខាងលើ វិញ្ញាសាប្រកួតឯកត្តជន ឡុង សំនៀង បានយកឈ្នះកីឡាករម៉ុងហ្គោលី Undrakh Purevdorj ដោយលទ្ធផល ៦ទល់៣ និង ៦ទល់៣ គ្រាដែលមិត្តរួមជាតិកីឡាករ ប៊ុន កេន្នី បានយកឈ្នះកីឡាករ Gundurd Batjargal ដោយលទ្ធផល ៦ទល់០ និង ៦ទល់០ ។
ចំពោះវិញ្ញាសាវាយគូវិញកម្ពុជាបានប្រើប្រាស់សុទ្ធសឹងជាកីឡាករវ័យក្មេងរួមមានកីឡាករ ឃ្លាំង ពន្លក ចាប់ដៃគូជាមួយកីឡាករកូនកាត់ខ្មែរ-អាមេរិក Mathew Krusling ហើយពួកគេក៏ធ្វើបានល្អផងដែរ ដោយបានយកឈ្នះក្រុមម៉ុងហ្គោលី គឺកីឡាករ Batbayar និង Batjargbatjargal ដោយលទ្ធផល ៧ទល់៥ និង ៦ទល់៤ ។

ការឈ្នះ ២ប្រកួតជាប់ៗគ្នានេះ បានធ្វើឲ្យក្រុមកីឡាវាកូនបាល់ជម្រើសជាតិកម្ពុជា រក្សាតំណែងកំពូលតារាងសម្រាប់ពូលA ជាបណ្ដោះអាសន្នមុនឈានដល់ការប្រកួតបញ្ចប់ពូល A នាថ្ងៃទី២០ ខែតុលាខាងមុខ ជាមួយក្រុមជម្រើសជាតិទួកមេនីស្ថាន ។
ព្រឹត្តិការណ៍ Davis Cup ក្រុម៤ ប្រចាំតំបន់អាស៊ី/អូសេអានី ដែលកម្ពុជាចូលរួមនេះ គឺមានប្រទេសចូលរួមសរុប ៩ប្រទេស និងចែកចេញជា ២ពូល ដោយពូល A មាន ៤ក្រុមគឺកម្ពុជា ទួកមេនីស្ថាន ម៉ុងហ្គោលី និងប៊ូតាន ឯពូល B មាន ៥ក្រុម គឺម្ចាស់ផ្ទះបារ៉ែន កោះហ្គាំ ឡាវ គុយវ៉ែត និងសិង្ហបុរី ។
ការចេញទៅប្រកួតនេះក្រុមកម្ពុជាដឹកនាំដោយលោកទេពរិទ្ធីវិទ្ធដែលជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង