លេខាធិការដ្ឋាន នៃអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្ត្រៃយ៍ បានចំនួន ១៩គ្រឿង
ព្រះវិហារ៖ ក្នុងគោលបំណង ពញ្ញាក់ស្មារតីដល់អ្នកប្រេីប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដេីម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរចរណ៍ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ លេខាធិការដ្ឋាន នៃអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានចុះបិទស្ទីកឃ័រចំណាំងផ្លាតលេី បង្គោលសុវត្ថិភាព នៅតាមទីតាំងដែលមានស្ថានភាពផ្លូវកោងខ្លាំង ជាពិសេសនៅតាមទីតាំងដែលងាយបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ ស្ថិតលេីកំណាត់ផ្លូវជាតិលេខ៩ ក្នុងខេត្តព្រះវិហារ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្ត្រៃយ៍បានចំនួន ១៩គ្រឿង និងបានចងបដារផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ នៅក្នុងទីប្រជុំជនស្រុកឆែប ខេត្តព្រះវិហារផងដែរ។ក្នុងនោះបានប្រេីប្រាស់អស់សម្ភាររួមមាន៖
–ស្ទីកឃ័រចំណាំងផ្លាតពណ៍លឿង ចំនួន ៦០០សន្លឹក
–ស្ទីកឃ័រចំណាំងផ្លាតពណ៍ក្រហម ចំនួន ១០០សន្លឹក
–បដារផ្សព្វផ្សាយ ចំនួន ០២ផ្ទាំងផងដែរ៕